វប្បធម៌ ជំនឿ
ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ
ដង្វាយសម្រាប់សែននំព្រះខែ មិនមែនចេះតែរៀបឲ្យបាន ឬបង្រ្គប់កិច្ចនោះទេ។ បើសិនរៀបខុស មិនត្រូវតាមក្បួនខ្នាតប្រពៃណីទំនៀមទម្លាប់ទេ ម្ចាស់ផ្ទះនឹងជួបរឿងសយពេញមួយឆ្នាំ ឬឡាក់ឆុងជាមួយរឿងមិនល្អជាប់ខ្លួនមិនខានឡើយ។
ការរៀបចំសែន កូនខ្មែរកាត់ចិនជាទូទៅដឹងច្បាស់ ដោយសារធ្លាប់សែនរាល់ឆ្នាំ ចំណែកអ្នកទើបសែនឆ្នាំនេះ ឬបានសាច់ញាតិជាប់សែស្រឡាយចិន ក៏ត្រូវដឹងឲ្យច្បាស់ មុនចាប់កាន់ដង្វាយមករៀបលើតុ។
តាមជំនឿប្រពៃចិន ដើម្បីនាំហុងស៊ុយចូលផ្ទះ និងភាពសុខសប្បាយសម្រាប់ម្ចាស់ផ្ទះ ការរៀបចំទីកន្លែងនិងគ្រឿងសក្ការសែនមានដូចជា៖ នំពារពណ៌សតូច-ធំ នំង៉ូវយ៉េងធំ -តូច (ស្នូលត្រាវស្នូលដូងឬពងទា) នំកោមានស្នូល នំកោអត់ស្នូល នំកោអត់ស្នូគង់ស៊ីអ៊ីមតូច-គង់ស៊ីអ៊ីមធំ នំកោអត់ស្នូលរូបនាគ នំស្លឹកតយស្នូលឈូកពងទា នំតៃលាវនិងផ្លែឈើ ដូចជាផ្លែមៀន ផ្លែទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែដូងនិងមានផ្លែឈើជាច្រើនទៀត ជាមួយគោមទៅតាមលទ្ធភាពនៃគ្រួសារនីមួយៗមាន ។
ការរៀបដង្វាយបានល្អនិងស្របតាមប្រពៃណី នាំមកនូវភាពចម្រុងចម្រើនសុខសប្បាយ ជាពិសេសគឺហុងស៊ុយពេញមួយឆ្នាំនៃគ្រួសារទាំងមូល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិចិន
ចុចអាន៖ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ