ព័ត៌មានជាតិ
លោក គុណ សម្បត្តិមុនីរតន៍ ៖ ត្រូវបន្ត ឬផ្អាកការសាងសង់រូបបដិមា ឆ្លាក់នៅភ្នំសំពៅជាការសម្រេច របស់អាជ្ញាធរខេត្ត
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីមានការផ្សព្វផ្សាយថា រូបបដិមាឆ្លាក់នៅជើងភ្នំសំពៅ ដែលកំពុងតែសាងសង់ជិតរួចជាស្ថាពរហើយនោះ បែរជាជាងបានធ្វើខុសពីគោលបំណង ដែលគេចង់បាន គឺសាងសង់ជារូបបដិមាផ្ចាញ់ព្រះ ខណៈអ្វីដែលគេគម្រោងសាងសង់នោះ គឺជារូបបដិមាត្រាស់ដឹង។
ឆ្លងតាមការសាងសង់រូបបដិមានេះ ក្រុមជាងចម្លាក់ បានលើកឡើងថា ការឆ្លាក់តាមជញ្ជាំងភ្នំសំពៅ ប្រើរយៈពេលរហូតដល់១២ឆ្នាំ ដោយសារតែថ្មភ្នំនេះ មានផលលំបាកខ្លាំង ដូចជាថ្មមានសភាពរឹងមាំ ហើយវាផុយស្រួយ ទើបត្រូវប្រើរយៈពេលយូរយ៉ាងនេះ។
រហូតមកដល់ពេលនេះ រូបដិមាសាងសង់ ជិតសម្រេចជាស្ថាពរហើយ ខណៈបានចាប់ផ្តើមសាងសង់ឡើង តាំងពីឆ្នាំ២០១២ គ្រោងសម្រេចលទ្ធផលក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែក៏ត្រូវបានផ្អាកការសាងសង់តែម្តង បើ សិនជារុះរើវិញគួរឲ្យសោកស្តាយ ខាតទាំងពេលវេលា ខាតទាំងថវិកា។
លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់អ្នកសារ ព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា ពាក់ព័ន្ធនឹងសាងសង់ធ្វើការ ឆ្លាក់រូបបដិមានៅជើងភ្នំសំពៅនោះ គឺអាជ្ញាធរខេត្ត ជាអ្នកអនុញ្ញាតឲ្យសាងសង់។ លោកមានប្រសាសន៍ថា «តាមពិតការងារនេះ មិនគួរសួរ មកខ្ញុំទេ បានថា មិនគួរសុំមកខ្ញុំ ព្រោះខ្ញុំមិនមែនជាអ្នក ផ្ដល់សិទ្ធិឲ្យសាងសង់ទេ គឺជាខេត្ត យើងគួរតែសួរខេត្តបានត្រូវ»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារសារព័ត៌មានកម្ពុជាថ្មី បានព្យាយាមទាក់ទងមន្ត្រីក្រសួងពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបងជាច្រើនរូប។ ប៉ុន្តែមិនមានការបញ្ជាក់ ឬក៏បកស្រាយអំពីបញ្ហានេះឡើយ។
លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងទៀតថា លោកមិនដឹងថា អាជ្ញាធរខេត្ត នឹងបញ្ឈប់ការសាងសង់ ឬក៏បន្តយ៉ាងនោះទេ ហើយការផ្ទុះការចាប់អារម្មណ៍ រយៈពេលប៉ុន្មានថ្ងៃមកនេះ ជាការបំផុសរបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។ លោកលើកឡើងថា «តាមពិតទៅ ខ្ញុំមិនដឹង ថា ខេត្តហ្នឹង គាត់បញ្ឈប់ ឬក៏យ៉ាងណា ខ្ញុំអត់ដឹង អាហ្នឹងជាការងាររបស់ខេត្តទេក្នុងការអនុញ្ញាត ហើយរឿងដែលផ្ទុះ រយៈកាលកន្លងមកនេះ ខ្ញុំគិតថា ជាការអ្នកការបំផុសពីអ្នកកាសែតមកវិញទេ ការងារហ្នឹង ជាការងារផ្ទៃក្នុងរបស់ខេត្ត ជាអ្នករៀបចំ ជាអ្នកណែនាំ ដល់ក្រុមជាង ហើយគោលការណ៍របស់ខេត្ត គឺខេត្តមានគម្រោងរបស់ខេត្តហើយ»។
យ៉ាងណាក៏ដោយលោកគុណ សម្បត្តិមុនីរតន៍ ធ្លាប់បានឆ្លើយតបសំណួរភ្នាក់ងារ សារព័ត៌មានកម្ពុជាថ្មីថា សំណង់រូបបដិមានេះ ជាងឆ្លាក់ខុសបច្ចេកទេស ព្រោះរូបបដិមា កំពុងធ្វើជារូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ តែលោកមិនបានបញ្ជាក់ថា តើរូបបដិមាជារូបព្រះផ្ចាញ់មានេះ ត្រូវរុះរើ ឬក៏រក្សាទុក ហើយសាងសង់រូបបដិមាត្រាស់ដឹងលើទីតាំងផ្សេង ឬយ៉ាងណានោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ