Connect with us

ព័ត៌មានជាតិ

តម្លៃ​ខុស​គ្នា​មួយ​គុណជាបី​ ម្រះ​លក់នៅ​ចម្ការ និង​នៅ​​ផ្សារ​ក្រុង​បាត់​ដំបង​ ​

បានផុស

នៅ

ខេត្តបាត់ដំបង÷ ផ្លែម្រះដែលតម្រូវការលើទីផ្សារក្នុងស្រុក មានការធ្លាក់ថ្លៃ​ធ្វើឱ្យប្រជាកសិករប្រកបរបរដាំផ្លែម្រះ១គ្រួសារ ក្នុងស្រុករតន:មណ្ឌល សម្រេចបញ្ឈប់ប្រើប្រាស់កម្លាំងកម្មករ ខណៈដែលចំណូលមិនអាចផ្គត់ផ្គង់ដល់កម្មករបាន។ នេះបើតាមការលើកឡើងពីលោកស្រី ណារិន។

លើទំហំដី១ហិកតា ដើមម្រះវារលើទ្រើងពាសពេញទាំង៤៨ទ្រើង (=៤៨រង) ជាមួយទិន្នផលយ៉ាងច្រើនខៀវបំព្រង​គួរ​ឱ្យចង់បរិភោគ ខណៈដែលប្រជាកសិករខ្មែរប្រើប្រាស់ជីបំប៉នជាប្រភេទជីធម្មជាតិទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ណារិន ជាម្ចាស់ចំការរស់នៅភូមិអូរល្មូន ឃុំឃ្លាំងមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានរៀបរាប់ឱ្យដឹងថា ក្រុមគ្រួសារលោកស្រីក្រៅពីការដាំដំឡូងមីនិងពោត បានចាប់យកមុខរបរដាំដំណាំម្រះ​បន្ថែម​។ ដំបូងឡើយហាក់កាក់កបលោកស្រីបានដាក់កម្មករខ្លះ ដើម្បីកាត់បន្ថយការហត់នឿយសមាជិកក្នុងគ្រួសារ ពិសេសលោកស្រីបានមើលឃើញថា អ្នកភូមិផងរបងជាមួយខ្វះការងារធ្វើ និងរកប្រាក់ចំណូលមិនបាន ទើបយកមកឱ្យជួយថែទាំចម្ការម្រះដែលលោកស្រើបានប្រើពាក្យថា ជាការចែកលុយគ្នាចាយ ដើម្បីសេដ្ឋកិច្ចគ្រួសារនិមួយៗទៅតាមលទ្ធភាពរបស់លោកស្រី។

តែគួរឱ្យសោកស្តាយ ដែលបច្ចុប្បន្នលោកស្រីបានសម្រេចបញ្ឈប់បងប្អូនអ្នកភូមិពីកម្មករ ខណៈដែលដំណើរការលើទីផ្សារក្នុងស្រុក បានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យលោកស្រីមិនអាចសល់ប្រាក់កម្រៃ ជួយដល់កម្មករបន្តទៀត ទើបសម្រេចបញ្ឈប់ដោយក្តីអាណិតអាសូរតែម្តង។

លោកស្រីបន្តថា ប្រភេទដំណាំម្រះរដាំនិងទទួលផល ដោយប្រើរយៈពេលត្រឹម០១ខែ២០ថ្ងៃប៉ុណ្ណោះ។ដោយឡែកការថែទាំពិបាកបន្តិច និងប្រើប្រាស់ថវិកាគួសមដែរ ទៅលើដូចជាកម្មករ ថ្លៃប្រេង ថ្លៃជីជាដើម ខណៈបច្ចុប្បន្នលោកស្រីលក់បានតែ១ពាន់រៀលចុះក្រោមក្នុង១គីឡូក្រាម ពេលខ្លះបានត្រឹម៧រយរៀលប៉ុណ្ណោះ ដែលមិន​រួច​ថ្លៃកម្មករខណះលោកស្រីថាបានតម្លៃត្រឹម២ពាន់រៀលក្នុង១គីឡូ ទើបបានកម្រៃចំណេញខ្លះ។

លោកស្រីបានបញ្ជាក់ថា លើទំហំដី១ហិកតាគិតចាប់ពីថ្ងៃប្រមូលផលក្នុងមួយថ្ងៃ លោកស្រីអាចប្រមូលផលបាន៤០០គីឡូក្រាម ហើយថ្ងៃខ្លះបាន៣០០គីឡូក្រាម សម្រាប់តម្រូវការលើទីផ្សារក្នុងស្រុក ពេលខ្លះក៏មានអាជីវករមកយកដល់ចម្ការតែម្តង។

ឆ្លើយតបនិងការត្អូញតែរបស់ម្ចាស់ចម្ការម្រះពាក់ព័ន្ធទីផ្សារផ្លែម្រះ កញ្ញាស្រី(ឡឹក) ជាអាជីវករលក់ផ្លែម្រះក្នុងក្រុងបាត់ដំបងបានបញ្ជាក់ឱ្យដឹងនៅថ្ងៃព្រឹកថ្ងៃទី១៣ខែកញ្ញានេះថា ចំពោះផ្លែម្រះមិនទាន់ធ្លាក់ថ្លៃច្រើននៅឡើយទេនៅលើទីផ្សារ គឺនៅពេញនិយមអ្នកបរិភោគនៅឡើយ ខណៈកញ្ញាលក់ចេញក្នុង​១​គីឡូក្រាម​៣​ពាន់រៀល​ ដែលបានទិញបន្តពីគេក្នុងតម្លៃ២៥០០រៀលក្នុង១គីឡូក្រាម។ ផ្ទុយពីការត្អូញត្អែរបស់ម្ចាស់ចម្ការខាងលើ ដែលបានឡើកឡើងថាផ្លែម្រះបានធ្លាក់ថ្លៃរហូតដល់១គីឡូក្រាម១ពាន់រៀលឬ៧រយរៀល។

ស្របតាមការលើកឡើងរបស់អាជីវករលក់ផ្លែម្រះលើទីផ្សារក្នុងក្រុងបាត់ដំបង មន្ត្រីកសិកម្មស្រុក​រតន:មណ្ឌល​ បានលើកឡើងថា ចំពោះតម្លៃដែលម្ចាស់ចម្ការខាងលើបានលើកឡើងគឺដោយសាតែបុគ្គលឈ្មួញ​ដែលទៅលើកពីគាត់ទម្លាក់តម្លៃទីផ្សារដោយខ្លួនឯងប៉ុណ្ណោះ ដោយលោកបានជំរុញឱ្យម្ចាស់ចម្ការដឹកជញ្ជូនចូលទីផ្សារក្នុងក្រុងបាត់ដំបងវិញជាការប្រសើរ បើពុំនោះអ្នកដាំនៅតែមិនដឹងពិតអំពីតម្លៃទីផ្សារផ្លែម្រះក្នុងបច្ចុប្បន្ននេះដដែល ខណះអ្នកបរិភោគនៅតែពេញនិយមទៅលើផ្លែម្រះនេះនៅឡើយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៨ នាទីutes មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៣ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១១ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម