ព័ត៌មានជាតិ
កសិករបណ្ដុំបន្លែអូរាំងឪ បង្កើនការដាំដុះ ដោយសារចាប់ផ្ដើមមានតម្រូវការទីផ្សារ
ប្រជាកសិករបណ្តុំបន្លែគងជ័យ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននាំគ្នាបង្កេីតជាបណ្តុំ និងបង្កេីនការដាំដុះ ខណៈតម្រូវការទីផ្សារចាប់ផ្តេីមមានបណ្តេីរៗ ក្នុងបរិបទកូវីដនេះ។
ប្រជាកសិករចំនួន១២គ្រួសារ រស់នៅក្នុងភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានបង្កេីតជាបណ្តុំដាំដុះបន្លែ រួមមាន៖ សាឡាត ស្ពៃក្ដោប ស្ពៃក្រញ៉ាញ់ ខាតណា ត្រសក់ជាដេីម លេីផ្ទៃដីជិត ២ ហិកតា ។
កសិករដាំស្ពៃបានលេីកឡេីងថា ដំណាំស្ពៃអាចលក់ចេញក្នុងមួយគីឡូបាន ២០០០ ទៅ៣០០០រៀល។ ហេីយក្រោយពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម បានអប់រំណែនាំ បង្រៀនពីវិធីសាស្ត្រដាំដុះមក ពួកគាត់ចាប់ផ្តេីមមានបច្ចប្បន្នបច្ចេសទេសខ្ពស់លេីការដាំដុះថែរទាំ។
កសិករបានបន្ថែមទៀតថា មួយរយៈចុងក្រោយ នេះតម្រូវការទីផ្សារមានការកម្មង់ទិញច្រេីន ហេីយឈ្នួញកណ្តាលបានមកបញ្ជាទិញដល់ចម្ការតែម្តង។
កញ្ញា លឹម សុដាវី ភ្នាក់ងារ ផ្សព្វផ្សាយកសិកម្ម ឃុំគងជ័យ ស្រុកអូរាំងឪ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីបង្កេីតជាបណ្តុំសម្រាប់កសិករដាំដុះបន្លែនៅតំបន់នេះមក សង្កេតឃេីញថា ពួកគាត់អាចយកដល់បានច្រេីនការដាំដុះ ថែរទាំ ដាក់ជី និងអាចចចាតម្លៃជាមួយឈ្នួញកណ្តាលទៅតាមតម្រូវទីផ្សារ ហេីយម្យ៉ាង អាជ្ញាធរ ខេត្ត និងខាងមន្ទីរកសិកម្មបានជួយតបណ្តាញភ្លេីង និងគម្រោងធ្វេីផ្លូវ ដេីម្បីជាការងាយស្រួលដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ៕
អត្ថបទៈ ហុង ម៉េងហៀ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ