ព័ត៌មានអន្ដរជាតិ
ម្ចាស់ជំនួយបានសន្យាផ្តល់ប្រាក់១.១ប៊ីលានដុល្លារដល់អាហ្វហ្គានីស្ថាន
ម្ចាស់ជំនួយបានសន្យាផ្តល់ប្រាក់ជាង១.១ប៊ីលានដុល្លារអាមេរិកដើម្បីជួយប្រទេសអាហ្វហ្គានីស្ថានដែលកំពុងជួបភាពក្រីក្រ និងអត់ឃ្លាន ចាប់តាំងពីតាលីបង់ឥស្លាមនិយមកាន់កាប់អំណាច។
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បាននិយាយថា UN កំពុងស្វែងរកជំនួយចំនួន៦០៦លានដុល្លារអាមេរិកដែលជាសេចក្តីត្រូវការចាំបាច់នៅអាហ្វហ្គាស្ថាន។ លោកថា វាឆាប់ពេកដើម្បីនិយាយថា ចំនួនប៉ុន្មានដែលទទួលបានពីការសន្យាតាមការឆ្លើយតបនៃការអំពាវនាវ។
លោកបានលើកឡើងថា បន្ទាប់ពីសង្គ្រាម និងទុក្ខវេទនារាប់ទសវត្សរ៍ ពលរដ្ឋអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងពេលវេលាគ្រោះថ្នាក់ខ្លាំង។
«ពលរដ្ឋអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងការដួលរលំប្រទេសទាំងស្រុងតែម្តង»។ លោកបានបញ្ជាក់ថា និងបន្តថា ស្បៀងអាហារអាចនឹងអស់នៅចុងខែនេះ ហើយកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា មនុស្ស១៤លាននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លាន។
ប្រទេសចិន និងប៉ាគីស្ថានបានសន្យាផ្តល់ជំនួយរួចហើយ។ កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានសន្យាផ្តល់ជំនួយវេជ្ជសាស្ត្រ និងអាហារដែលមានតម្លៃ៣១លានដុល្លារអាមេរិក និងកាលពីថ្ងៃសុក្រនិយាយថា ចិនបានបញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩លើកទីមួយចំនួន៣លានដូស។
ប៉ាគីស្ថានបានបញ្ចូនស្បៀងអាហារ និងវេជ្ជសាស្ត្រ ហើយបានអំពាវនាវឲ្យឈប់បង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាននៅក្រៅប្រទេស។ អ៉ីរ៉ង់បាននិយាយថា ខ្លួនបានបញ្ជូនជំនួយដឹកជញ្ជូនតាមផ្លូវអាកាស។
ទាំងចិន និងរុស្ស៊ីបាននិយាយថា បន្ទុកសំខាន់នៃការជួយអាហ្វហ្គានីស្ថានឲ្យចេញពីវិបត្តិគួរតែស្ថិតនៅជាមួយប្រទេសលោកខាងលិច។
សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់៦៤លានដុល្លារអាមេរិកក្នុងជំនួយមនុស្សធម៌ថ្មី ខណៈប្រទេសន័រវែសបានសន្យាផ្តល់បន្ថែម១១.៥លានដុល្លារទៀត។
សូម្បីមុនពេលតាលីបង់កាន់កាប់អំណាចកាលពីខែមុន ប្រជាជនពាក់កណ្តាល ឬ១៨លាននាក់បានពឹងផ្អែកលើជំនួយ។ ចំនួននឹងកើនឡើងថែមទៀតដោយសារគ្រោះរាំងស្ងួត និងកង្វះខាត។
ប្រាក់ថ្មីប្រហែល២០០លានដុល្លារថ្មីត្រូវបានកំណត់សម្រាប់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ខណៈរកឃើញថា ៩៣%នៃពលរដ្ឋអាហ្វហ្គានីស្ថាន១៦០០នាក់ដែលត្រូវបានស្ទង់មតិក្នុងខែសីហា និងកញ្ញាគឺមិនមានអាហារបរិភោគគ្រប់គ្រាន់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៨ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង