ព័ត៌មានជាតិ
បញ្ជាក់ឲ្យច្បាស់ឡើងវិញ ឡាន ម៉ូតូ បើកភ្លើងពេលថ្ងៃ មិនខុសច្បាប់ ប៉ូលីសគ្មានសិទ្ធិហៅផាកពិន័យទេ
ករណីការប្រើប្រាស់ភ្លើងពេលថ្ងៃលើយានជំនិះធ្វើដំណើរតាមដងផ្លូវ នៅតែមានមន្ទិលសង្ស័យ តើអាចសមត្ថកិច្ចចរាចរណ៍ផាកពិន័យដែរឬយ៉ាងណា? ករណីនេះក៏ឧស្សាហ៍ជួបដែរគឺការបើកភ្លើងពេលថ្ងៃ ដែលពីមុនមានពលរដ្ឋរងការផាកពិន័យពីមន្រ្តីប៉ូលីសចរារណ៍។
ក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈបានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។
មន្រ្តីនគរបាលចរាចរណ៍ពន្យល់ថា ភ្លើងពេលថ្ងៃនេះមិនមែនជាភ្លើងហ្វា ហើយក៏មិនមែនជាភ្លើងកូតនោះដែរ។ បណ្ដាប្រទេសអភិវឌ្ឍដូចជាអាមេរិក ច្បាប់តម្រូវឱ្យបើកភ្លើងពេលថ្ងៃ ដែលត្រូវបើកជាប់រហូតតែម្ដង។
លោកបានលើកឧទាហរណ៍រថយន្តមួយទឹកនាំចូលស្រុកខ្មែរភាគច្រើននាំពីអាមេរិក ច្រើនជួបបញ្ហានេះ។ បើតាមលោកឧត្តមសេនីយ៍ នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ធ្វើការផាកពិន័យទៅលើភ្លើងពេលថ្ងៃនោះទេ។ ទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយ ក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។
មន្រ្តីផ្នែកចរាចរណ៍ក៏លើកបញ្ជាក់ពីការប្រើប្រាស់ភ្លើងលើយានយន្តបន្ថែមថា ទោះបីអ្នកបើកបរភ្លេចបិទភ្លើងកូត ក៏មន្ត្រីនគរបាលមិនត្រូវពិន័យដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ