Connect with us

KPT+

ស្អែកចាប់ផ្ដើមរៀនហើយ សិស្សត្រូវត្រៀមចំណុចនេះ ចៀសវាងខាងសាលាមិនអនុញ្ញាតឲ្យចូល

បានផុស

នៅ

ក្រោយការប្រកាសរបស់ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជននីមួយ ត្រូវតែអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​ ប្រសិនបើចង់បើកសាលារៀន​ឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ មាន​រាជធានី​ខេត្ត​ចំនួន​ បាន​ចាប់ផ្ដើម​បើក​និង​ត្រៀម​​ជា​បន្តបន្ទាប់​ ដូចជា ​ខេត្ត​ព្រះសីហនុ​បាន​បើក​នៅ​ថ្ងៃ​ទី​ ១៣ ​កញ្ញា​ រាជធានី​ភ្នំពេញ ខេត្ត កណ្ដាល និង​ពោធិ៍សាត់ ​ប្រកាស​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ​១៥​ កញ្ញា​ ខណៈ​ខេត្ត​ កំពង់ចាម បើក​នៅ​ថ្ងៃទី​ ២០​ កញ្ញា​។​

ខាងក្រោម​ជា​ចំណុច​ធំៗ ​សិស្ស​ត្រូវ​ចងចាំ​និង​ដឹង​ឮ ​ចៀសវាង​នាំ​ពិបាក​ខាង​សាលា​មិន​ឲ្យ​ចូលរៀន​ ដោយសារ​មិន​គោរព​ តាម​ការ​ណែនាំក្នុងសម័យរាតត្បាតនេះ។

របស់​ដែល​សិស្ស​គ្រប់គ្នា​នឹក​ឃើញ​មុន​គេ​ គឺ​កាត​វ៉ាក់សាំង​ដែល​តំណាង​ឲ្យ​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស។ប្រសិន​បើ​កូន​សិស្ស​ណា​ម្នាក់​ភ្លេច​យក​កាត​មក​បង្ហាញ​ សាលា​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​រៀន​ទេ។

ត្រៀម​ម៉ាស អាកុល ឬជែល ដាក់​ក្នុង​កាតាប​តាម​ខ្លួន​ជាប់​ជានិច្ច (សម័យ Delta ផង ​កុំ​ប្រហែស ​កុំ​មើល​ស្រាល​ឲ្យសោះ)។

កូនសិស្សបានត្រៀម​ដើម្បី​ទប់ទល់​កូវីដ​ និង​វីរុស​បំប្លែង​ខ្លួន ​តែសិស្ស​ក៏​កុំ​ភ្លេច​ត្រៀម​អាវភ្លៀង ​ស្បែក​ជើង​ផ្ទាត់​ និង​ថ្នាំ​សង្កូវ​តាម​កាតាប (រដូវ​នេះ​ជា​រដូវ​វស្សា​ បើ​​ត្រូវ​ទឹក​ភ្លៀង​នាំ​ឈឺធ្ងន់)។

ពេល​ទៅ​ដល់​សាលា​ត្រូវ​រក្សា​ចិត្ត​នឹងន ​ត្រៀម​ខ្លួន​តេស្ត​រហ័ស​ឲ្យ​បាន​ល្អ​បំផុត (សាលា​ខ្លះ​មាន​លទ្ធភាព​តេស្ត​លើ​សិស្ស)។ កុំ​ភិតភ័យ​ កុំ​បារម្ភ​ ព្រោះ​ការ​តេស្ត​អាច​ថា​ឆួល​ច្រមុះ​បន្តិច ​ប៉ុន្តែ​បើ​មិន​ចង់​ឆួល​ ខណៈ​ពេល​តេស្ត​ សូម​អត់​​ដង្ហើម (ស្រូប​ដង្ហើម​ចូល​សួត)។ ចុចអាន៖ វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

សិស្ស​ទាំងអស់​ត្រូវ​មាន​ទឹក​ស្អាត​សម្រាប់​ទទួលទាន​ យ៉ាងតិច​ ៥០០​ មី​លី​លីត្រ​ជាប់​ខ្លួន ក្នុង​មួយ​វេន​សិក្សា ដោយ​យក​ពី​ផ្ទះ ​ឬ​ពី​ប្រភព​ផ្សេងទៀត (ហាម​ទិញ​ផ្ដេសផ្ដាស)។

សិស្សមិន​ត្រូវ​ចែក​ម្ហូបអាហារ​គ្នា អង្គុយ​ជិត​គ្នា​ពេល​បរិភោគ ដើម្បី​រក្សា​កម្លា​តសុវត្ថិភាព ផ្អាក​ការ​លក់​ចំណីអាហារ​នៅ​ខាងក្នុង​និង​ខាងក្រៅ​ដែលនៅជាប់​គ្រឹះស្ថានសិក្សា រហូត​មានការ​ណែនាំ​ជាថ្មី​។

ចំណុចចុងក្រោយ កូនសិស្សគ្រប់គ្នាត្រូវចាំកុំភ្លេច ប្រសិនបើដឹងខ្លួនថាមិនស្រួលខ្លួន ដូចជា ផ្ដាសាយ ក្អក ឈឺក ឬឈឺក្បាល សូមប្រញាប់ទៅធ្វើតេស្តឬទៅមន្ទីពេទ្យ ហើយដាក់ច្បាប់សម្រាកនៅផ្ទះសិន។ ធ្វើដូចនេះ យើងអាចការពារខ្លួនឯង​ និងមិត្តរួមថ្នាក់ជាមួយគ្នាផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស

ចុចអាន៖ក្មេងៗដល់ថ្ងៃចូលរៀនវិញហើយ ហាមទិញរបស់អស់នេះហូបផ្ដេសផ្ដាស ប្រយ័ត្នពិបាកខ្លួនក្នុងសម័យ Delta

ចុចអាន៖WHO ៖ ប្រទេសដែលត្រៀមបើកសាលារៀនគួរចាក់វ៉ាក់សាំងដល់ គ្រូបង្រៀន និងកុមារ ហើយត្រូវធ្វើតេស្តរកកូវីដជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៥ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម