ព័ត៌មានជាតិ
ចុះយកសំណាក អាជីវករផ្សារធំថ្មីលើកទី៤ ចំនួន៤១៤នាក់ អវិជ្ជមានទាំងអស់
នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យបានចុះមកយកសំណាកលើអាជីវករផ្សារធំថ្មី បន្ទាប់ពីសង្ស័យការរីករាលដាលនៃជំងឺកូវីដ១៩ ឬជំងឺបំប្លែងថ្មីDalta។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានចុះមកសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌរួមជាមួយលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានរៀបចំនៅទីតាំងដដែល(ខាងលិចផ្សារ)ដោយចងខ្សែបិទផ្លូវ សម្រួលដល់ក្រុមគ្រូពេទ្យ ក្នុងការចុះយកសំណាកលើអាជីវករ ដែលមានហានិភ័យបន្ថែមទៀត ដើម្បីរុករកការឆ្លងការរីករាលដាលនៃជំងឺកូវីដ១៩ ឬជំងឺបំប្លែងថ្មី(Delta)។
គួររំលឹកថា ការយកសំណាកលើកទី១នៅ ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ចំនួន៣៥៦នាក់ ឃើញវិជ្ជមានម្នាក់ លើកទី២ ចុះយកសំណាក់នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ
ចំនួន៤៤១នាក់ ក្នុងនោះប្រុស ចំនួន១៣៧នាក់ និងស្រី៣០៤(លទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា)លើកទី៣ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លើអាជីវករចំនួន៣៦៣នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់និ ងលើកទី៤នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ មានចំនួន៤១៤នាក់ស្រី២៨២នាក់(អវិជ្ជមានទាំងអស់)។
អាជ្ញាធរបញ្ជាក់ថា ក្នុងការពិនិត្យសំណាកនេះដែរ បានរកឃើញ(វិជ្ជមានម្នាក់ភេទប្រុសមិនមែនជាជាអាជីវករផ្សារធំថ្មីទេ គាត់មកពីសង្កាត់ផ្សារថ្មី៣ ពេលដែលដឹងថា ខ្លួនគាត់មិនស្រួលក៏ចូលមកតេស្តសំណាកក៏ចេញលទ្ធផលវិជ្ជមានតែម្តង)៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ