សុខភាព
ទឹកដោះគោ និងទឹកដោះពពែ ខុសប្លែកគ្នា បែបណាខ្លះ?
នៅពេលនិយាយពីទឹកដោះសត្វ យើងតែងតែគិតដល់ទឹកដោះគោមុនគេមិនខាន។ ទោះជាយ៉ាងនេះក៏ដោយ ទឹកដោះសត្វមួយប្រភេទទៀតកំពុងទទួលការពេញនិយមនៅជុំវិញពិភពលោកដែរ នោះគឺទឹកដោះពពែ ដោយសារតែទឹកដោះពពែមានអត្ថប្រយោជន៍ពិសេសពីធម្មជាតិ ពិសេសៗច្រើនយ៉ាង។ បើអ៊ីចឹង តើទឹកដោះពពែ និងទឹកដោះគោមានភាពខុសគ្នាបែបណាខ្លះ?
តស់យើងស្វែងយល់ទាំងអស់គ្នា៖
១. ប្រូតេអ៊ីន
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងកើតលើក្មេងក្រោមអាយុ៣ឆ្នាំ ទាក់ទង់ទៅនឹងទឹកដោះគោ ដោយសារតែទឹកដោះប្រភេទនេះមានប្រូតេអ៊ីនមួយប្រភេទហៅថា Alpha s1 Caseinខ្ពស់។ បរិមាណប្រូតេអ៊ីនAlpha s1 Casein ធ្វើឲ្យក្មេងជួបបញ្ហាដូចជាទល់លាមក ហើមពោះ ពិបាករំលាយអាហារ ក្អែ និងមានរោគសញ្ញាជំងឺសើស្បែកជាដើម។ ដោយឡែកសម្រាប់ទឹកដោះពពែវិញ មានបរិមាណប្រូតេអ៊ីនAlpha s1 Casein ៨៩ភាគរយតិចជាងទឹកដោះគោ ដែលមិនបង្កឲ្យក្មេងជួបបញ្ហាទាំងនេះ។ជំនួសមកវិញ ការប្រើទឹកដោះពពែមានប្រូតេអ៊ីនតូចៗ ទន់ ដែលពេលចូលដល់ក្នុងពោះវៀន ងាយស្រួលរំលាយ និងរំលាយរហ័ស។
២. ប្រូតេអ៊ីនប្រភេទ A1 និងA2
ទឹកដោះគោធម្មតាមានប្រូតេអ៊ីនពីរប្រភេទលាយបញ្ចូលគ្នា គឺប្រូតេអ៊ីនA1 និង A2 ប៉ុន្តែក្នុងទឹកដោះពពែវិញមានតែប្រភេទ A2 តែមួយមុខប៉ុណ្ណោះ។ ការសិក្សាបានបង្ហាញថា បញ្ហាក្នុងការរំលាយអាហារមួយចំនួនកើតចេញពីប្រូតេអ៊ីនA1។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលធ្វើឲ្យក្មេងៗញ៉ាំទឹកដោះពពែ មានប្រូតេអ៊ីនA2 ងាយស្រួលរំលាយ និងទន់ពេលចូលដល់ក្នុងពោះវៀន។
៣. ជាតិខ្លាញ់
ជាតិខ្លាញ់មាននៅក្នុងទឹកដោះពពែងាយស្រួលរំលាយជាងជាតិខ្លាញ់មាននៅក្នុងទឹកដោះគោ ដោយហេតុថាមូលេគុលជាតិខ្លាញ់ក្នុងទឹកដោះពពែតូចជាងច្រើនដងបើធៀបទៅនឹងមូលេគុលជាតិខ្លាញ់មានក្នុងទឹកដោះគោ។ មួយវិញទៀតទឹកដោះពពែក៏មានអាស៊ីដខ្លាញ់ចង្វាក់ខ្លី និងមធ្យម ដែលមានគុណប្រយោជន៍ច្រើនជាងទឹកដោះគោ។
៤. HMOs
ជាតិប្រ៊ីបាយអូទិច ឬអូលីកូសេឆារីត ឬHMOs មានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ និងអង់ទីករ។ សម្រាប់ទឹកដោះពពែ មានសារធាតុHMOs រហូតដល់៦ដង ច្រើនជាងទឹកដោះគោ។
៥. នុយក្លេអូទីត
បើនិយាយពីសារធាតុសំខាន់ជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់កុមារវិញ ទឹកដោះពពែ ក៏មានខ្ពស់ដែរ។ ទឹកដោះពពែ មានកម្រិតជាតិនុយក្លេអូទីតបួនដងច្រើនជាងទឹកដោះគោ ហើយសារធាតុនេះមានប្រយោជន៍ជួយបង្កើនភាពស៊ាំដល់កុមារ។
៦. អាហាររូបត្ថម្ភ
ទឹកដោះពពែ ត្រូវគេដឹងថាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមានទាំងវីតាមីន ពិសេសមានជាតិរ៉ែខ្ពស់ជាងទឹកដោះគោ។ ជាធម្មជាតិទឹកដោះពពែ ងាយស្រួលរំលាយ និងអាចដោះបញ្ចៀសបញ្ហាទល់លាមក ហើមពោះ ឬពិបាករលាយអាហារ ក្អែ និងអាការៈសើស្បែក ជាដើម៕
ចុចអាន៖ប្រយ័ត្នឲ្យមែនទែន! គ្រោះថ្នាក់នៃការញ៉ាំចេកនិងទឹកដោះគោក្នុងពេលតែមួយ
ចុចអាន៖ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ