ព័ត៌មានជាតិ
ខេត្តកណ្តាលបាញ់ថ្នាំសម្លាប់មេរោគ តាមសាលារៀន និងផ្សារ ៣ក្រុងស្រុក
រដ្ឋបាលខេត្តកណ្តាលសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមផ្សារសាលារៀន និងទីប្រជុំជនក្នុងក្រុងស្រុកចំនួន៣ ស្មើនឹង១៩ទីតាំងនៅខេត្តកណ្តាល។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការនៅថ្ងៃទី១៤ ខែកញ្ញានេះ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសង្គមស៊ីវិល បានជំរុញ និងលើកទឹកចិត្តដល់បណ្តាអង្គការសង្គមស៊ីវិល និងសមាគមនានា ត្រូវបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន សំដៅឈានទៅបង្កើតភាពជាដៃគូជាមួយគ្នាដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តន៍ច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពក្នុងការបំពេញការងាររបស់ខ្លួន និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់ បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា យុទ្ធនាបាញ់ថ្នាំសម្លាប់មេរោគជំងឺកូវីដ-១៩នេះ គឺអង្គការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជ្រើសរើសយកក្រុង-ស្រុកចំនួន៣ សម្រាប់បាញ់ថ្នាំ នៅតាមផ្សារ សាលារៀន និងទីប្រជុំជនក្នុងខេត្តកណ្ដាល ក្នុងនោះរួមមាន ក្រុងតាខ្មៅចំនួន ៨ទីតាំង ស្រុកស្អាងចំនួន ៤ទីតាំង និងស្រុកពញាឮចំនួន ៧ទីតាំង។
លោកអភិបាលខេត្តបានឱ្យដឹងថា គិតមកដល់ពេលនេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង សម្រាប់ដូសទី១ចាក់ជូនប្រជាពលរដ្ឋសរុបបានចំនួន ៨៥៤,៦៩៩នាក់ ស្មើនឹង ៩៨.៦៩%។ ដូស ទី២ចាក់ជូនប្រជាពលរដ្ឋសរុបបានចំនួន ៨៣៦,៣២០នាក់ ស្មើនឹង ៩៧.៨៩%។
លោកអភិបាលបានឱ្យដឹងទៀតថា សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ និងយុវជនអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ដូសទី១ សរុបមានចំនួន ១៤៥,០៨៥នាក់ ស្មើនឹង១០០.៨៥%។ ដូសទី២បានចាក់សរុបចំនួន ១៣៣,៣២៩នាក់ ស្មើនឹង៩១.៩% និងដោយឡែកសម្រាប់ដុសជម្រុញ ឬ ដូសទី ៣ បានចាក់ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត គ្រូបង្រៀន និងប្រជាពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើង សរុបបានចំនួន ៣៩,៩៧៤នាក់។
គួរបញ្ជាក់ថាខេត្តកណ្តាលនឹងចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២ នៅថ្ងៃទី១៥ ខែកញ្ញាស្អែកនេះ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ