Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​រក​ឃើញ​អង់ទីគ័រ​ប្រឆាំង​កូវីដ​ធ្លាក់​ចុះ​ខ្លាំង​ក្រោយ​ចាក់​វ៉ាក់សាំង៤ខែ

បានផុស

នៅ

ការសិក្សា​មួយ​លើ​បុគ្គលិក​សុខាភិបាល​​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញទាំង​ពីរ​ដូស​ចំនួន​៦​១៤​នាក់​នៅប្រទេស​ឥណ្ឌា​បាន​រក​ឃើញ​ពី​ការ​ធ្លាក់​ចុះ​​យ៉ាង​ខ្លាំង​នៅ​ក្នុង​អង់ទីគ័រ​ប្រឆាំង​នឹង​កូវីដ-១៩ ក្នុង​រយៈ​ពេល​៤​ខែ​នៃ​ការ​ចាក់​ដូស​ទី​១។

ការ​សិក្សា​រក​ឃើញ​នេះ​ហើយ​ដែល​បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​សម្រេច​ថា​តើ​ត្រូវ​ចាក់​ដូស​ជំរុញ​បន្ថែម​ ខណៈប្រទេស​​មួយ​ចំនួន​បាន​ចាក់​ដូស​ទី​៣​ហើយ។

នាយក​វិទ្យាស្ថាន​គ្រប់​គ្រង​ដោយ​រដ្ឋមួយ​របស់​ឥណ្ឌា​បាន​​ធ្វើ​ការ​សិក្សា​នេះ​បាន​និយាយ​ថា អង់ទីគ័រ​បាន​កំពុង​ថយ​ចុះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​បាត់​បង់​សមត្ថភាព​របស់​ពួក​គេ​ដើម្បី​ការពារ​​ជំងឺ​កូវីដ​ឡើយ ពី​ព្រោះ​​កោសិកា​ចង​ចាំ​របស់​រាងកាយ​ប្រហែលនៅ​តែ​អាច​​ផ្តល់​ការការពារ​បាន​យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sanghamitra Pati នៅ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រប្រចាំ​តំបន់​ស្ថិត​នៅ​ទី​ក្រុង Bhubaneswar បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ថា ៖«បន្ទាប់​ពី​៦​ខែ យើង​​គួរ​តែ​អាច​ប្រាប់​អ្នក​ឲ្យ​កាន់​តែ​ច្បាស់​ថា​តើ​ត្រូវ​ការ​ចាក់​ដូស​ជំរុញ​បន្ថែម​នៅ​ពេល​ណា។ ហើយ​យើង​គួរ​ជំរុញ​ឲ្យ​ការ​សិក្សា​ស្រដៀងគ្នា​នៅ​តំបន់​ផ្សេង​គ្នា​សម្រាប់​ទិន្នន័យឥណ្ឌា​បឋម»។

អ្នក​ស្រាវ​ជ្រាវ​អង់គ្លេស​បាន​និយាយ​កាល​ពី​ខែ​មុន​ថា ការការពារ​ទទួល​បា​ន​ពី​ការ​ចាក់​ពីរ​ដូសនៃ​វ៉ាក់សាំង Pfizer/BioNTech និង​ AstraZeneca បាន​ចាប់​ផ្តើមចុះ​ខ្សោយ​ក្នុង​រយៈ​ពេល​៦​ខែ។

ការ​សិក្សា​របស់​ប្រទេស​ឥណ្ឌា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ Research Square ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ​គឺ​ជា​ការ​រក​ឃើញ​មួយ​នៃ​ការ​សិក្សា​បែប​នេះ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​​​ Covishield ពីរ​ដូស​ដែល​វ៉ាក់សាំង​នេះ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី AstraZeneca និង​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក Covaxin។

មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា ទោះ​ជា​ពួក​គេ​កំពុង​សិក្សា​ពាក់​ព័ន្ធ​នឹងវិទ្យាសាស្ត្រ​នៃ​ការ​ចាក់​ដូស​ជំរុញ​ ក៏អាទិភាព​គឺ​​ចាក់​វ៉ាក់សាំង​​បង្ការ​កូវីដដល់ប្រជា​ជន​ឥណ្ឌាធំ​ពេញ​វ័យ​ឲ្យ​បាន​៩៤៤​លាន​នាក់។ ជាង​៦០​%​នៃ​ពួក​គេ​ហោច​ណាស់​ចាក់​បាន​១​ដូស និង​១៩​%​ចាក់​បាន​២​ដូស។

ករណី​ឆ្លង និង​ស្លាប់​ដោយ​កូវីដនៅ​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​​ឆ្លង​ខ្លាំង​ឈាន​ដល់​​កំពូល​ជាង​៤០០​០០០​នាក់កាល​ពី​ដើម​ខែ​ឧសភា។ ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ដែល​ត្រូវ​បាន​រាយការណ៍​ ៣៣.២៩​លាន​នាក់ និង​ស្លាប់៤៤៣២១៣​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម