KPT+
អ្នកនិពន្ធ ៣ រូប ហ្វេនៗស្ងើចសរសើរសរសេររឿងបែបរន្ធត់បានល្អខ្លាំង
អ្នកនិពន្ធប្រលោមលោកគ្រប់រូបមានរសនិយមសរសេរសាច់រឿងតាមបែបផ្សេងគ្នា ទៅតាមទេពកោសល្យនិងចំណូលចិត្តរៀងខ្លួន។ អ្នកនិពន្ធខ្លះអាចតាក់តែងបានសាច់រឿងច្រើនប្រភេទ រីឯខ្លះទៀតផ្ដោតលើតែមួយផ្នែកប៉ុណ្ណោះ។
ជាទូទៅប្រលោមលោកមានបែបមនោសញ្ចេតនា ភ័យរន្ធត់ អភិនីហារ ស៊ើបអង្កេត និងកំប្លែងដើម។ ក្នុងនោះយើងមិនអាចប្រៀបស្នាដៃអ្នកនិពន្ធម្នាក់ទៅម្នាក់ទៀត ថាមួយណាល្អជាងមួយណាឡើយ ព្រោះពួកគាត់មានរសនិយមមិនដូចគ្នា រីឯអ្នកក៏មានការស្រឡាញ់ចូលចិត្តខុសគ្នាដែរ។
យ៉ាងណាមិញ អ្នកនិពន្ធ ៣ រូបនេះ ឆក់បានការគាំទ្រលើសលុបពីសំណាក់ប្រិយមិត្តស្រឡាញ់ប្រលោមលោក ដោយចាត់ទុកជាកវីដែលសរសេររឿងរន្ធត់ប្រកបដោយភាពលងបន្លាច ព្រឺខ្លាច និងពុទ្ធិសម្រាប់ដាស់តឿនអ្នកអានគ្រប់គ្នា។
១. អ្នកស្រី ម៉ីសន សុធារី
អ្នកនិពន្ធ ពេជ្រ បណ្ឌិត ជាម្ចាស់ស្នាដៃរឿងភ័យរន្ធត់និងអបិយជំនឿដ៏មានប្រជាប្រិយក្នុងចំណោមអ្នកសេ្នហាប្រលោមលោកនានា។ សៀវភៅដែលបានចេញផ្សាយពីអ្នកនិពន្ធរូបនេះគឺរឿង “សង្វៀនផ្លូវងងឹត” និង “អាគមបរព្រៃ” ព្រមទាំងប្រលោមលោកច្រើនទៀតដូចជា គារថាបុរាណ, ផ្ទះគ្រូទាយ, គំនូស៤៩, យប់ទី៣១, បាតដៃខ្មៅ។ល។ សុទ្ធសឹងបានផ្សាយក្នុង e-novel។
ពេជ្រ បណ្ឌិត ដែលជានាមប៉ាកការបស់អ្នកស្រី ម៉ីសន សុធារី ត្រូវបានអ្នកអានគ្រប់មជ្ឈដ្ឋានកោតសរសើរនិងគាំទ្រលើបទនិពន្ធផ្នែកអបិយជំនឿប្រកបដោយតថ ពុទ្ធិពីប្រពៃណីដូនតាខ្មែរ និងភាពភ័យខ្លាចគ្រប់ស្នាដៃរន្ធត់របស់កវីរូបនេះ។
២. លោក ម៉ុង ម៉ានិត
លោក ម៉ុង ម៉ានិត មិនត្រឹមតែជាតារាចម្រៀងល្បីល្បាញមួយរូប លោកក៏ជាអ្នកតាក់តែងចម្រៀង និងប្រលោមលោកដែលទទួលបានការគាំទ្រមិនស្ទើរនោះដែរ។ ត្បិតតែអ្នកនិពន្ធ ម៉ានិត មិនផ្ដោតលើការសរសេររឿងរន្ធត់តែមួយមុខ ប៉ុន្តែស្នាដៃរបស់លោកក្នុងផ្នែកនេះ មានការពេញចិត្តពេញថ្លើមថា ជារឿងដែលព្រឺខ្លាចខ្លាំងមែនទែននៅពេលបានអាន។
អ្នកនិពន្ធវ័យក្មេងរូបនេះ ជាម្ចាស់ស្នាដៃរឿង “ផ្ទះកណ្ដាលបឹង” រឿង “កូនទី៦” កាលពីឆ្នាំកន្លងទៅ។ ប្រិយមិត្តនិយមការអានចាត់ទុករឿងទាំងពីរនេះជាប្រលោកមលោកបែបរន្ធត់គួរឲ្យស្ងើចក្នុងចំណោមស្នាដៃល្អៗប្រចាំឆ្នាំ។
៣. លោក ធឿន វុទ្ធី
អ្នកនិពន្ធក្មេងខ្ចីរូបនេះ ទើបលេចមុខក្នុងវិស័យសំណេរមិនយូរប៉ុន្មានឡើយ ប៉ុន្តែដណ្ដើមបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនដែលចំណូលការអានប្រលោមលោក។
ធឿន វុទ្ធី ជាម្ចាស់ស្នាដៃខ្សែស្រឡាយភ័យរន្ធត់រឿងអារក្សខ្មៅដ៏ល្បីដែលមាន៥ចំណងជើងរួមមាន អារក្សខ្មៅ, អារក្សខ្មៅ-បណ្ដាសា, អតីតកូនលោកម្ចាស់, បងប្អូនភ្លោះ, និងអារក្សខ្មៅ-បំណុលឈាម។ ក្រៅពីខ្សែស្រឡាយរឿងអារក្សខ្មៅ លោកក៏ម្ចាស់ស្នាដៃ យប់ថ្ងៃព្រហស្បតិ៍ ផងដែរ។
កវីជំនាន់ថ្មីរូបនេះ ត្រូវបានអ្នកស្នេហាសៀវភៅនានាសរសើរមិនដាច់ពីមាត់ថាជា អ្នកសរសេរសាច់រឿងលងបន្លាចបានល្អមិនចាញ់រៀមច្បងឡើយ និងបង្កប់សារអប់រំយ៉ាងសន្ធឹកក្នុងស្នាដៃនីមួយៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយអាចសម្រាលការស្តីប្រដៅកូនបានខ្លះ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ