សុខភាព
បែកញើសពេលយប់ អាចជាសញ្ញានៃជំងឺ មហារីកឈាម
ការបែកញើសជារឿងធម្មតានៅអំឡុងពេលរដូវក្ដៅ ប៉ុន្តែប្រសិនបើយើងតែងតែបែកញើស ទោះជាអាកាសធាតុបែបណាក៏ដោយ នោះវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាក់ស្ដែង ការបែកញើសខ្លាំង និងអមដោយរោគសញ្ញាដទៃទៀត ដូចជាគ្រុនក្ដៅ អស់កម្លាំង ធ្លាក់ឈាម និងស្រកទម្ងន់ អាចជារោគសញ្ញានៃជំងឺមហារីកឈាម។ ហេតុនេះហើយ គ្នាយើងគប្បីស្វែងយល់ពីភាពខុសគ្នារវាងការបែកញើសពេលយប់ធម្មតា និងការបែកញើសដែលបញ្ជាក់ពីហានិភ័យសុខភាព។
ការបែកញើសពេលយប់បណ្ដាលមកពីជំងឺមហារីកឈាម
នៅក្នុងករណីដែលយើងបែកញើសពេលយប់ខ្លាំង ទោះជាយើងគេងនៅក្នុងបរិយាកាសត្រជាក់នោះ វាអាចជាសញ្ញានៃជំងឺមហារីកឈាម។ យ៉ាងណាមិញ រោគសញ្ញាដទៃទៀតដែលអមជាមួយនឹងការបែកញើសពេលយប់ រួមមាន៖
- ស្រកទម្ងន់ភ្លាមៗ
- បាត់បង់ចំណង់អាហារ
- ល្ហិតល្ហៃ
- គ្រុនក្ដៅ
ចំពោះកុមារ រោគសញ្ញាមានដូចជា៖
- ការហូរឈាម ឬស្នាមជាំ
- ឈឺចាប់នៅក្នុងឆ្អឹង
- ជំងឺក្រពេញទឹករងៃ
- ស្លេកស្លាំង
អ្នកដែលមានជំងឺមហារីកឈាមអាចប្រឈមនឹងអាការៈបែកញើសពេលយប់ ដោយសារតែកង្វះកោសិកាឈាមដែលមានសុខភាពល្អ។ យោងតាមការសិក្សាមួយបានពន្យល់ថា ការប្រមូលផ្ដុំកោសិកាមហារីកឈាម ច្រើនពេកនៅក្នុងខួរឆ្អឹង អាចរារាំងមិនឲ្យរាងកាយបង្កើតកោសិកាឈាម ឬប្លាកែតដែលមានសុខភាពល្អគ្រប់គ្រាន់ ជាហេតុធ្វើឲ្យរាងកាយចាប់ផ្ដើមផលិតកោសិកាឈាមខុសប្រក្រតី។ ជាមួយគ្នានេះដែរ រាងកាយរបស់យើងបង្កើនសីតុណ្ហភាពដើម្បីទប់ទល់នឹងការឆ្លងមេរោគ ដែលធ្វើឲ្យយើងមានអាការៈគ្រុនក្ដៅ និងបែកញើសពេលយប់។
បែកញើសពេលយប់ក៏អាចជាសញ្ញានៃស្ថានភាពសុខភាពដទៃទៀត
ប្រសិនបើយើងមិនមានរោគសញ្ញាដទៃទៀតនៃជំងឺមហារីកឈាមទេនោះ ការបែកញើសច្រើនជ្រុលអាចជាសញ្ញានៃស្ថានភាពសុខភាពដទៃទៀត។ ចំពោះស្ត្រីវ័យចំណាស់ វាអាចជាសញ្ញានៃការអស់រដូវ។ ពិតណាស់ ការបែកញើសពេលយប់ក៏អាចពាក់ព័ន្ធនឹងការមានផ្ទៃពោះ ថប់បារម្ភ ការឆ្លងមេរោគ អ័រម៉ូនមិនប្រក្រតី ឬជាតិស្ករក្នុងឈាមចុះទាប។ មួយវិញទៀត វាក៏អាចបណ្ដាលមកពីសារធាតុដទៃទៀតដែលយើងស្រូបយក ដូចជាថ្នាំ ឬគ្រឿងស្រវឹងជាដើម៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ