ព័ត៌មានអន្ដរជាតិ
មិនទាន់ប្រកាសរដ្ឋាភិបាលផ្លូវការផង មេដឹកនាំតាលីបង់ផ្ទុះជម្លោះធំ
ជម្លោះដ៏ធំបានផ្ទុះឡើងរវាងមេដឹកនាំតាលីបង់ជុំវិញការបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមមន្ត្រីជាន់ខ្ពស់តាលីបង់បានប្រាប់សារព័ត៌មាន BBC។
ពួកគេបាននិយាយថា ជម្លោះរវាងសហស្ថាបនិកតាលីបង់លោក Mullah Abdul Ghani Baradar និងសមាជិកគណៈរដ្ឋមន្ត្រីមួយរូបបានកើតឡើងនៅវិមានប្រធានាធិបតី។
មានរបាយការណ៍ដែលមិនត្រូវបានបញ្ជាក់ពីការមិនចុះសម្រុងគ្នាក្នុងជួរដឹកនាំរបស់តាលីបង់ ចាប់តាំងពីលោក Baradar បានបាត់មុខពីសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ យ៉ាងណា ករណីទាំងនេះត្រូវបានបដិសេធ។
តាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីខែមុន និងបានប្រកាសប្រទេសនេះជា«អ៉ីស្លាមអេមីរ៉ាត»។ គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ពួកគេជាបុរសទាំងអស់ និងតែងតាំងសុទ្ធតែឥស្សរជនតាលីបង់ជាន់ខ្ពស់។ អ្នកខ្លះជាអ្នកល្បីល្បាញខាងការវាយប្រហារលើកម្លាំងទ័ពអាមេរិកក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។
ប្រភពពីតាលីបង់ម្នាក់បាននិយាយថា សហស្ថាបនិកតាលីបង់លោក Baradar និងលោក Khalil ur-Rahman Haqqani ដែលជារដ្ឋមន្ត្រីក្រសួងជនភៀសខ្លួន និងជាបុគ្គលលេចធ្លោម្នាក់នៅក្នុងបណ្តាញសកម្មប្រយុទ្ធ Haqqani បានឈ្លោះប្រកែកគ្នាដោយពាក្យសំដីខ្លាំងៗ និងធ្ងន់ៗ ខណៈអ្នកគាំទ្ររបស់ពួកគេក៏បានឈ្លោះប្រកែកគ្នានៅក្បែរនោះដែរ។
សមាជិកតាលីបង់ម្នាក់នៅប្រទេសកាតារ និងជាបុគ្គលម្នាក់ដែលទាក់ទងជាមួយអ្នកទាំងនោះក៏បានបញ្ជាក់ថា ជម្លោះមួយបានកើតមានពិតប្រាកដមែនកាលពីចុងសប្តាហ៍មុន។
ប្រភពបាននិយាយថា ជម្លោះបានផ្ទុះឡើងដោយសារតែលោក Baradar ដែលជាឧបនាយករដ្ឋមន្ត្រីថ្មី មិនសប្បាយចិត្តអំពីរចនាសម្ព័ន្ធនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់ពួកគេ។
វាត្រូវបានគេនិយាយថា ជម្លោះនោះបានកើតមានឡើងដោយសារតែប្រកាន់យកគុណសម្បត្តិរៀងៗខ្លួនជុំវិញជ័យជម្នះលើប្រទេសអាហ្វហ្គានីស្ថាន។
តាមសេចក្តីរាយការណ៍ លោក Baradar ត្រូវបានគេជឿថា ការផ្តោតសំខាន់លើចំណងការទូតដែលអនុវត្តដោយលោកផ្ទាល់ ប៉ុន្តែសមាជិកបណ្តាញសកម្មប្រយុទ្ធ Haqqani ដែលគ្រប់គ្រងដោយឥស្សរជនតាលីបង់លេចធ្លោបំផុតម្នាក់ និងអ្នកគាំទ្ររបស់ពួកគេនិយាយថា វាសម្រេចបានជោគជ័យដោយសារតែការប្រយុទ្ធ។
លោក Baradar ជាមេដឹកនាំតាលីបង់ទី១ដែលបានទំនាក់ទំនងការទូតផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកម្នាក់ពោលគឺបានជជែកគ្នាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២០។ ទំនាក់ទំនងនោះហើយបានជាឈានដល់កិច្ចព្រមព្រៀងក្រុងដូហាដែលលោកបានចុះហត្ថលេខាសម្រាប់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានក្នុងនាមជាតាលីបង់។
ទោះជាយ៉ាងណា បណ្តាញសកម្មប្រយុទ្ធដ៏ខ្លាំងក្លា Haqqani មិនយល់ស្របឡើយដោយបានអះអាងថា ការប្រយុទ្ធដ៏ខ្លាំងជាច្រើនឆ្នាំកន្លងមកប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកម្លាំងទ័ពលោកខាងលិចទើបបានឈានដល់ជ័យជម្នះលើប្រទេសទាំងស្រុង៕
អត្ថបទជាច្រើនពាក់ព័ន្ធនឹងតាលីបង់ សូមចុច ៖ ក្រុមតាលីបង់
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ