Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ធ្វើតេស្តសំណាករួចហើយ និងកំពុងធ្វើចត្តាឡីស័ក បន្ទាប់មនុស្សជាច្រើនដែលលោកជួបកើតកូវីដ

បានផុស

នៅ

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមនុស្សជាច្រើននៅក្នុងរង្វង់ខាងក្នុងរបស់គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ជាពិសេសបុគ្គលិកម្នាក់ដែលលោកបានធ្វើការយ៉ាងជិតស្និទ្ធកាលពីថ្ងៃចន្ទ ។

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា លោក ពូទីន បានធ្វើតេស្តអវិជ្ជមាន ហើយពេលនេះលោកមានសុខភាពល្អ ប៉ុន្តែដើម្បីសុវត្ថិភាពលោកត្រូវធ្វើចត្តាឡីស័ក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទតាមទូរស័ព្ទថា ដោយសារមនុស្សជាច្រើននៅក្នុងក្រុមរបស់លោក ពូទីន បានធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ ១៩ លោកប្រធានាធិបតីត្រូវមានទទួលខុសត្រូវ ពោលមិនបង្កគ្រោះថ្នាក់ដល់សុខភាពមិត្តរួមការងាររបស់លោកឡើយ ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថាអ្នកណាបានធ្វើតេស្តវិជ្ជមាននោះទេ ហើយបាននិយាយថា លោកមិនដឹងថាតើបុគ្គលទាំងនោះបានចាក់វ៉ាក់សាំងឬក៏អត់នោះទេ ។

ចំណែកលោក ពូទីន វិញបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចហើយ ពោលលោកបានចាក់វ៉ាក់សាំងរុស្ស៊ីខ្លួនឯង Sputnik V ដូសទី ២ កាលពីខែមេសា ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃចន្ទមក លោក ពូទីន បានជួបចរចាផ្ទាល់ជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad ជួបជាមួយក្រុមប៉ារ៉ាឡាំពិករុស្ស៊ីមួយចំនួន និងបានចុះត្រួតពិនិត្យកងទ័ពដែលចូលរួមក្នុងសមយុទ្ធយោធានៅទីក្រុង Nizhny Novgorod ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ លោក ពូទីន ថា ត្រូវតែបញ្ចៀសលំហូរក្រុមឥស្លាមជ្រុលនិយមពីប្រទេសអាហ្វហ្គានីស្ថានចូលក្នុងតំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម