Connect with us

ព័ត៌មានជាតិ

ភ្លៀងមួយមេនៅភ្នំពេញល្ងាច​មិញ រលំដើមឈើមួយដើមកាត់ទទឹងផ្លូវ

បានផុស

នៅ

ខណៈ​មេឃ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ផង​នោះ បាន​ធ្វើឱ្យ​ដើមដើម​ត្រ​សេក​មួយ​ដើម​រលំ​កាត់​ទទឹងផ្លូវ​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ខ្លះៗ​ ប៉ុន្តែ​សំណាងល្អ​មិនមាន​ការគ្រោះថ្នាក់​ឬ​ខូចខាត​យានយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ ឬក៏​នៅក្បែរ​នោះឡើយ​។​

ដើមឈើ​ធំ​១​ដើម​នោះបាន​រលំ​កាលពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ​២០២១​នៅ​ចំណុច​ផ្លូវ​១៨៤​កែង​ផ្លូវ​៦៣ ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ជិតខាង​បានឱ្យដឹងថា ​នៅវេលា​កើតហេតុ​មេឃ​បាន​ងងឹត​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បោក​បក់​ផង​នោះ​ បានធ្វើ​ឲ្យ​ដើម​ត្រ​សេក​ដ៏​ធំ​មួយ​ដើម​នៅ​ចំណុចកើតហេតុ​រលំ​កាត់​ទទឹងផ្លូវ​តែ​សំណាង​ល្អ​មិន​បណ្ដាលឱ្យមាន​ការគ្រោះថ្នាក់ ​ឬ​ខូចខាត​យានយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ ​ឬក៏​អ្នក​នៅ​ជិតខាង​នោះឡើយ​។​

ប្រភពព័ត៌មាន​បានបញ្ជាក់​ទៀតថា ​បន្ទាប់ពី​មាន​ហេតុការណ៍​ដើមឈើរ​លំហើយ​នោះ គេ​ឃើញ​កម្លាំង​មូលដ្ឋាន​ជាពិសេស​លោក​ សុខ​ ពេញ​វុ​ធ ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ចាត់​ចែង​កម្លាំង​ជំនាញ​ចុះទៅ​អារកាត់​ដើមឈើ​នោះ​ចេញ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវលោក​ផងដែរ​។​

ជាមួយនឹង​ការ​រលំ​ដើមឈើ​នៅក្នុង​មូលដ្ឋាន​នេះដែរ ​ប្រជាពលរដ្ឋ​ក៏បាន​ទទូច​ស្នើសុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គួរតែ​ចុះ​អារកាត់​ដើមឈើ​ធំៗ​ទាំងនោះ​ចេញ​ដើម្បី​បញ្ចៀស​ការគ្រោះថ្នាក់​ដោយ​ការ​រលំ​សង្កត់​លើ​មនុស្ស​ឬក៏​ខូចខាត​ទ្រព្យសម្បត្តិ​ជាយថាហេតុ​។ ​ព្រោះពេលដែល​មាន​ហេតុការណ៍​រលំ​ដើមឈើ​សង្កត់​លើ​មនុស្ស​រង​ការគ្រោះថ្នាក់​ឬក៏​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នោះ​មិនដែល​ឃើញ​មាន​អ្នកណា​ចេញមុខ​សង​ដល់​ប្រជាពលរដ្ឋ​នោះទេ ​ដូច្នេះហើយ​ពួកគាត់​ក៏​សូមឱ្យ​មន្ត្រី​ជំនាញ​សាធារណការ​គួរតែ​កាត់​មាន​វិធានការ​ដូចជា​អារកាត់​មែក​ធំៗ​ចេញ​ដើម្បី​បង្ក​ការបាក់​ធ្លាក់​ឬ​រលំ​ព្រោះ​ដើមឈើ​ទាំងនោះ​មាន​អាយុកាល​យូរ​ឆ្នាំ​មកហើយ​ដែល​ធ្វើ​ឲ្យ​ឫស​ពុកផុយ​អាច​រលំ​នៅពេលណា​មួយពេល​ដែល​មេឃ​ភ្លៀង​លាយ​ខ្យល់​បោកបក់​ផង​នោះ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម