Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ផ្ដាំឱ្យគ្រូបង្រៀន ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន គោលការណ៍ប្រតិបត្តិស្ដង់ដារ SOP

បានផុស

នៅ

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យ គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្ស ត្រូវគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរាជធានី ក៏ផ្ដាំផ្ញើឱ្យលោកគ្រូ អ្នកគ្រូ ប្រតិបត្តិតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលសាលារៀន ត្រូវបានបើកឱ្យដំណើរ​ការឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ការលើកឡើងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈដែលលោកដឹកនាំអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡា ចុះពិនិត្យមើលការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញនាព្រឹកថ្ងៃទី១៥ខែកញ្ញានេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យចតុមុខ និងសាលារៀន ICS ស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធររាជធានី ក្នុងនាមជាម៉ែ ជាឪ ប្រជាពលរដ្ឋ យើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះការបើកសាលាឡើងវិញនេះ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើការធ្វើតេស្តកូវីដ-១៩ លើលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងអាណាព្យាបាលសិស្ស ជាមួយនិងការ សម្អាត បរិស្ថាន ទីធ្លាសាលារៀន និងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាផងដែរ។

លោក ឃួង ស្រេង អះអាងថា ការងារនេះមិនបញ្ចប់ត្រឹមនេះទេ គឺនៅតែបន្តធ្វើ ដើម្បីកុំឱ្យមានការឆ្លងរីករាល​ដាលឆ្លងជំងឺកូវីដ-១៩ ដែលធ្វើយ៉ាងណាឱ្យដំណើរការនៃការបើកសាលារៀនឡើងវិញនេះទទួលបានភាពជោគជ័យ។

លោកបានបញ្ជាក់បន្ថែមថា ការបើកសាលារៀនឡើងវិញនេះ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា មិនមានការបង្ខិតបង្ខំឱ្យសិស្សានុសិស្ស ត្រូវតែចូលមករៀននៅក្នុងសាលាដាច់ខាត នោះទេ គឺស្ថិតទៅលើការស្ម័គ្រចិត្តរបស់ឪពុក ម្ដាយ អាណាព្យាបាលសិស្សានុសិស្ស ពោលគឺពួកគាត់ អាចចូលរៀននៅតាមសាលាក៏បាន ឬរៀនតាម Online ក៏បាន។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា គ្រប់បណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជន ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឱ្យដំណើរការសម្រាប់ថ្ងៃទី ១៥ខែកញ្ញានេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា សាលាទាំងអស់នោះ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង អប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម