សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹងស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន
ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ចេញលិខិតជូនដំណឹងស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុន តែងមានឆន្ទៈដោះស្រាយតាមមូលដ្ឋានច្បាប់ សហការជាមួយអតិថិជន ជាមួយនឹងការទទួលយកបាន ក្នុងការឯកភាពប្រកបដោយ កត្តាសមស្រប ទទួលយកដោយស្មារតីបញ្ចប់រវាងក្រុមហ៊ុននិងអតិថិជនស្ទើរទាំងអស់ ប៉ុន្តែនៅសល់អតិថិជនមួយចំនួនតូច ហាក់មិនមានឆន្ទៈតាមដំណោះស្រាយ សមរម្យ ទើបក្រុមហ៊ុនចេញលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុន ជាលើកចុងក្រោយ។
សូមបញ្ជាក់ថា, តាមលិខិតជូនដំណឹង ស្តីពី កាលបរិច្ឆេទបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នៅក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) ជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិតស្របច្បាប់ និងជាភ្នាក់ងារឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលទទួលអាជ្ញា ប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា សូមជូនសម្រាប់អតិថិជនដែលបានអះអាងជាជនរងគ្រោះ ដូចគ្នាជ្រាបថា ឆ្លើយតបតាមសំណូមពរពីអតិថិជនដែលបានធ្វើការទំនាក់ទំនងមកក្រុមការងាររបស់គណៈកម្មាធិការចំពោះកិច្ច ដើម្បីឲ្យគណៈកម្មាធិការចំពោះកិច្ចពិនិត្យពន្យារពេលវេលាបន្ថែម នៃការបិទបញ្ចប់ ដំណោះស្រាយជាសាច់ប្រាក់ ដោយមូលហេតុនានា សម្រាប់អតិថិជនដែលជាប់ស្ថិតក្នុងអំឡុងពេលដាក់ដាច់ ដោយឡែកស្របតាមវិធានការសុខាភិបាល អតិថិជនដែលវិលត្រលប់ពីក្រៅប្រទេស និងអតិថិជននៅតាម បណ្តាខេត្តផ្សេងៗទាំងអស់ទៀតនោះ គណៈកម្មាធិការចំពោះកិច្ចនៃដំណោះស្រាយសាច់ប្រាក់បានពិនិត្យ សម្រេចកិច្ចការនៃសំណូមពរនេះដូចខាងក្រោមៈ
១. កំណត់កាលបរិច្ឆេទបិទបញ្ចប់ធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជនទាំងអស់ត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃអង្គារទី៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។
២. ការបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ ដើម្បីបន្តជំរុញឲ្យបានឆាប់រហ័សបន្ថែម ទៀតក្នុងនីតិវិធីនៃបណ្ដឹង ដែលមានស្រាប់តាមច្បាប់ក្នុងគោលបំណងទាមទារប្រាក់ដែល បានបាត់បង់មកវិញ និងចាប់ជនបង្កជាជនបរទេស បក្ខពួកជាជនបរទេសដទៃទៀតមក ផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។
៣. ការសម្រេចបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ គឺជាកិច្ចឆ្លើយតបចំពោះអតិថិជនយ៉ាង ច្រើនលើសលប់ ដែលតែងតែបានផ្ដល់ការចូលរួមយ៉ាងសកម្ម ក្នុងនាមជាជនរងគ្រោះដូចគ្នា ក្នុងកិច្ចរកដំណោះស្រាយជាមួយក្រុមហ៊ុន ដែលបានដាក់ចេញកន្លងមកហើយនៅតែរង់ចាំ នូវដំណោះស្រាយជាផ្លូវច្បាប់ស្របតាមការប្រកាសជូនដំណឹងកន្លងមក ក្រុមហ៊ុន។
៤.ឆ្លៀតក្នុងឪកាសនេះ គណៈកម្មាធិការចំពោះកិច្ច ពិតជាសូមថ្លែងនូវសេចក្តីអរគុណជាទីបំផុតចំពោះទឹកចិត្តអតិថិជនទាំងអស់ ដែលបានផ្ដល់ជាកិច្ចចូលរួមស្របតាមដំណោះ ស្រាយជាជំហានៗកន្លងមកប្រកបដោយទំនុកចិត្តស្របតាមឆន្ទៈរបស់ក្រុមហ៊ុនដែលនៅតែ បន្តពុះពារនៅជាមួយអតិថិជនជាជនរងគ្រោះដូចគ្នា រហូតទទួលបានយុត្តិធម៌តាមច្បាប់ជាក់ ជាមិនខាន។
៥. គណៈកម្មាធិការចំពោះកិច្ចសូមសេចក្ដីអនុគ្រោះជាទីបំផុត ដែលមិនអាចតបតាមពេលដែល ស្នើសុំពន្យារពេលយូរជាងនេះបាន ហើយក្រុមហ៊ុននឹងមិនបន្តទទួលដំណោះស្រាយសាច់ ប្រាក់នេះនៅក្រុមហ៊ុនទៀតទេ ដោយសង្ឃឹមថា អតិថិជននឹងមកទទួលយកដំណោះស្រាយ ក្នុងពេលវេលាកំណត់ចុងក្រោយនេះជាសាច់ប្រាក់ដូចៗគ្នាជាក់ជាមិនខាន។
ក្រុមហ៊ុននៅតែមានជំនឿយ៉ាងមុតមាំថា តាមកិច្ចដំណោះស្រាយ ដែលបានដាក់ចេញអតិថិជនទាំងអស់ និងក្រុមហ៊ុនជាជនរងគ្រោះដូចគ្នា ពិតជាបានខិតខំយ៉ាងខ្លាំង ទោះជាស្ថិតក្នុងស្ថានភាពនៃកូវីដ១៩ក្ដី ក៏យើងនៅតែបន្តអនុវត្តដំណោះស្រាយជាមួយគ្នារហូតមកតាមវិធានការសុខាភិបាល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ