Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ចេញសេចក្តីព្រាងច្បាប់ ប្រឆាំងការជ្រៀតជ្រែកពីបរទេស ក្នុងរឿងនយោបាយ

បានផុស

នៅ

អំណាចថ្មី ដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់បរទេស ក្នុងការជះឥទ្ធិពលដល់នយោបាយក្នុងស្រុក, ញុះញង់ឲ្យមានភាពតានតឹងក្នុងសង្គមឬការផ្លាស់ប្តូរការសម្រេចចិត្តសំខាន់ៗរបស់ជាតិ ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលណែនាំក្នុងសភាសិង្ហបុរីកាលពីម្សិលមិញ។

សេចក្តីព្រាងច្បាប់អន្តរាគមន៍បរទេស នឹងផ្តល់ឲ្យរដ្ឋាភិបាលនូវ វិធីសាស្រ្តជាច្រើនដើម្បីប្រឆាំងនឹងតួអង្គបង្កអរិភាព។

ទាំងនេះ រួមបញ្ចូលទាំងអំណាចដើម្បីបង្ខំឲ្យអ្នកផ្តល់សេវាកម្មអ៊ីនធើណិតនិងបណ្តាញសង្គម បង្ហាញព័ត៌មានអំពីអ្នកប្រើប្រាស់ ដកមាតិកាអនឡាញ និងបិទគណនីអ្នកប្រើប្រាស់ផងដែរ។

ក្រសួងមហាផ្ទៃ (MHA) និយាយថា សេចក្តីព្រាងច្បាប់នេះ នឹងពង្រឹងសមត្ថភាពរបស់ប្រទេសសិង្ហបុរី ក្នុងការការពារ រកឃើញនិងបង្អាក់ការជ្រៀតជ្រែករបស់បរទេស នៅក្នុងនយោបាយក្នុងស្រុករបស់ខ្លួន។ ឧទាហរណ៍ ការជ្រៀតជ្រែកអាចត្រូវបានធ្វើឡើងតាមរយៈយុទ្ធនាការព័ត៌មានអរិភាព និងការប្រើប្រាស់តំណាងក្នុងតំបន់។

បុគ្គលនិងក្រុមដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការនយោបាយរបស់សិង្ហបុរី នឹងត្រូវចាត់តាំងជាបុគ្គលមានសារៈសំខាន់ផ្នែកនយោបាយ (PSP) ហើយនឹងត្រូវចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យនៃការជ្រៀតជ្រែកពីបរទេស។

សេចក្តីព្រាងច្បាប់នេះ នឹងតម្រូវឲ្យគណបក្សនយោបាយ អ្នកនយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោតនិងភ្នាក់ងាររៀបចំការបោះឆ្នោត ប្រកាសអំពីការជាប់ពាក់ព័ន្ធបរទេស។

ក្រសួងបានកត់សម្គាល់ថា ការជ្រៀតជ្រែកពីបរទេសនិងយុទ្ធនាការព័ត៌មានអរិភាព បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនយោបាយ និងសន្តិសុខជាតិរបស់សិង្ហបុរី។

តួអង្គបរទេស អាចស្វែងរកការបំភាន់ជនជាតិសិង្ហបុរីលើបញ្ហានយោបាយ, បង្កឲ្យមានការខ្វែងគំនិតគ្នានិងភាពមិនចុះសម្រុង ដោយបង្កើតបញ្ហាចម្រូងចម្រាសដូចជាពូជសាសន៍ និងសាសនាឬព្យាយាមធ្វើឲ្យខូចទំនុកចិត្តនិងការជឿជាក់លើស្ថាប័នសាធារណៈ។

MHA បន្ថែមថា សិង្ហបុរីងាយរងគ្រោះចំពោះឥទ្ធិពលបែបនេះ ដោយសារសង្គមបើកចំហនិងមានទំនាក់ទំនងឌីជីថលខ្ពស់។

ច្បាប់ដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលទទួលបានព័ត៌មានអំពីប្រតិបត្តិការជ្រៀតជ្រែកពីបរទេស ការពារទំនាក់ទំនងតាមអ៊ីនធើណិតដែលបង្កគ្រោះថ្នាក់ និងរារាំងឬទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃសកម្មភាពបែបនេះ។

អាជ្ញាធរក៏អាចកំណត់បុគ្គលឬអង្គភាព ដែលអាចក្លាយជាគោលដៅនៃឥទ្ធិពលបរទេស បង្ខំពួកគេឲ្យបញ្ចេញព័ត៌មានពាក់ព័ន្ធជាទៀងទាត់ និងទទួលបានព័ត៌មានអំពីប្រតិបត្តិការជ្រៀតជ្រែកពីបរទេសផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម