កីឡា
ប្រដាល់សកល ចាប់ផ្តើមបើកសង្វៀនដំបូង “ULTIMATE BOXING CHAMPIONSHIP 2021” សម្រាប់ត្រៀមស៊ីហ្គេម២០២៣
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់សកលលើកដំបូង “ULTIMATE BOXING CHAMPIONSHIP 2021” រៀងរាល់ពីរសប្តាហ៍ម្តង ដោយចាប់ផ្តើមពីចុងសប្តាហ៍នេះទៅ នៅក្លឹបប្រដាល់នាយកដ្ឋានអង្គរក្ស។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី១៥កញ្ញា ២០២១នេះឲ្យដឹងថា ការប្រកួតកីឡាប្រដាល់សកលនេះ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល នៅព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ។ បើទោះបីជាស្ថាន ភាពជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែងទាំងនៅ ក្នុងប្រទេសនិងជាសកលក៏ដោយ ក៏សហព័ន្ធនៅ តែខិតខំព្យាយាមយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួនឈាន៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។
លោកអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងទៀតថា កម្មវិធីប្រកួតកីឡាប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021” រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា÷ផ្តល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់ សកលកម្ពុជាចូលរួមការប្រកួតក្នុងស្រុកឱ្យបានច្រើន ដើម្បីពង្រឹងបច្ចេកទេសមុនឈានទៅចូល រួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរា ជាណាចក្រកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/3-7.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/2-11.jpg)
អភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីប្រដាល់សកល នៅតាមបណ្តាក្លឹប និងសមាគមក្រោមចំណុះសហព័ន្ធមុនចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។ ពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល- ចៅ ក្រម និងមន្ត្រីបច្ចេកទេសឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាណាចក្រកម្ពុជា។ អភិវឌ្ឍធនធានកីឡាករ កីឡាការិនីនៅតាមបណ្តាក្លិប និងសមាគម និងពង្រឹងសក្តានុពល វិស័យកីឡាប្រដាល់សកលនៅព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក ប៊ុយ សោភ័ណ្ឌ ការរៀបចំកម្មវិធីប្រកួតនេះគ្រោងរៀបចំចំនួន ៦លើក រៀងរាល់ពីរសប្តាហ៍ ដោយមានផ្សាយផ្ទាល់នៅលើ Page ផ្លូវការរបស់សហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា “Cambodia Boxing Federation”, Page: Sorn Elit Kun Khmer និង Page: VEHA Media ។ សម្រាប់ការរៀបចំកម្មវិធីប្រកួតលើកទី១ នឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាច ដោយមានចំនួន ៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើស ជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លិបប្រដាល់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/4-4.jpg)
គួរបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីប្រកួតនេះនឹងមិនអនុញ្ញាតឱ្យមានអ្នកចូលរួម ទស្សនាដោយផ្ទាល់នោះទេ ហើយសហព័ន្ធក៏នឹងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ ៣កុំ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ផងដែរ។ ចំពោះការរៀបចំកម្មវិធីប្រកួតគឺទទួលបានការចូលរួមឧបត្ថម្ភពី សាលា CamEd Business School ។
ម្យ៉ាងវិញទៀត សហព័ន្ធបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយសមាគមកីឡា ប្រដាល់សកលអន្តរជាតិ (AIBA) ដើម្បីស្នើសុំការគាំទ្របន្ថែមលើការរៀបចំកម្មវិធីប្រកួតនេះផងដែរ។ ទាំងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុ ជា និងលោក Casey Barnett នាយកសាលា CamEd Business Schoolគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសុទ្ធតែសាទរចំពោះព្រឹត្តិការណ៍នេះ ដោយសារវិស័យកីឡាប្រដាល់សកលបានបាត់សកម្មភាព ប្រកួតក្នុងប្រទេសជាច្រើនឆ្នាំមកហើយ តែពេលនេះចាប់ផ្តើមសកម្មភាពឡើងវិញ គឺជារឿងល្អគួរជាទីមោទន។
គួរបញ្ជាក់ឲ្យដឹងដែរថា សម្រាប់តម្លៃខ្លួនកីឡាករឡើងប្រកួតមាន៣ប្រភេទ គឺគូបើកឆាកតម្លៃខ្លួនបានឈ្នះ៣០ម៉ឺនចាញ់២០ម៉ឺនរៀល គូពិសេសឈ្នះ៤០ចាញ់៣០ម៉ឺនរៀល និង គូឯកឈ្នះ៥០ចាញ់៤០ម៉ឺនរៀល៕
អត្ថបទ៖ វិសិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?