ព័ត៌មានជាតិ
កម្លាំងអង្គភាព វរៈ ៩០៥ និងកម្លាំងប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចុះយកសំណាករកមេរោគ កូវីដ-១៩
នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមគ្រូពេទ្យផ្នែកសុខាភិបាល វរៈ ៩០៥ ចុះយកសំណាកធ្វើតេស្តរហ័សរកមេរោគ កូវីដ-១៩ ដល់កងកម្លាំងក្នុងអង្គភាព វរៈ ៩០៥ និងកម្លាំងដែលប្រចាំការទាំង៨គោលដៅ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រច្រកអន្តរជាតិជាំ ចំនួន១៩៩នាក់ ស្រី០៩នាក់ ដោយលទ្ធផលអវិជ្ជមានទាំងអស់។
ក្នុងនោះផងដែរ លោកស្នងការរង បានពាំនាំនូវមតិផ្តាំផ្ញើ របស់លោកស្នងការ ជំរុញឲ្យកម្លាំងនគរបាលតាមព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបានល្អ គឺកុំភ្លេច ៣កុំ ៣ការពារ របស់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕
អត្ថបទ៖ ចាន់ ធី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ