ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសត្រៀមបើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសត្រៀមបើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ដើម្បីផ្តល់ឱកាសដល់យុវសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១១ តាមវិទ្យាល័យនានាបញ្ចេញសមត្ថភាពនិងទេពកោសល្យជាសាធារណៈ។
លោក សេរី ជំនះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពី កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នៅថ្ងៃទី១៥កញ្ញាថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នេះប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈជាដើម។

លោកបានបន្តថា កម្មវិធីក៏ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងសមរភូមិគំនិតប្រកបដោយសុភវិនិច្ឆ័យ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេស គឺពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ នឹងប្រព្រឹត្តទៅ តាមដំណាក់កាលសំខាន់ ចំនួន៥វគ្គ ១- វគ្គជម្រុះជុំទី១ (៣២ក្រុម ប្រកួតជម្រុះយក ១៦ក្រុម) ២- វគ្គជម្រុះជុំទី២ (១៦ក្រុម ប្រកួតជម្រុះយក ៨ក្រុម)៣- វគ្គជម្រុះជុំទី៣ (៨ក្រុម ប្រកួតជម្រុះយក ៤ក្រុម)៤- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុម ប្រកួតជម្រុះយក ២ក្រុម)និង៥- វគ្គផ្តាច់ព្រ័ត្រ (ប្រកួតយកជ័យលាភី លេខ ១ និងលេខ ២ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២២)។

សម្រាប់កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១នេះម្ចាស់ជ័យលាភីបានទៅលើក្រុមសិស្សមកពីសាលាចំណេះទូទៅ មីគីវ៉េ ជាក្រុមបដិសេធឈ្នះក្រុមសិស្សមកពីសាលា ប៊ែលធី អន្តរជាតិ ជាក្រុមស្របដោយជជែកដេញដោលលើប្រធានបទ យុវជនសតវត្សទី២១ ចាំបាច់ត្រូវមានជំនាញសតវត្សទី២១ ដើម្បីភាពជោគជ័យក្នុងជីវិត៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត