ព័ត៌មានជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែតចុះផ្សព្វផ្សាយវិធានការក្រសួងសុខាភិបាល ៣កុំ និង៣ការពារ
ក្រោយពីជំងឺកូវិដ១៩ប្រភេទដែលតា បានចាប់ផ្ដើមវាយលុកជាថ្មីនៅក្នុងក្រុងប៉ោយប៉ែតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយមកគេបានសង្កេតឃើញអាជ្ញាធរនិងសមត្ថកិច្ចបានចាប់ផ្ដើមចាត់វិធីនៃការអនុវត្តបម្រាមគោចរសារជាថ្មី ទាក់ទិនទៅនឹងការវាយលុកពីជំងឺកូវិដ១៩ប្រភេទដែលតា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ដែរថា នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ អាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្លាំងប្រជាការពារ និងកម្លាំងសមត្ថកិច្ចចម្រុះទៀតនោះ បានចុះផ្សព្វផ្សាយតាមគោលដៅធំៗជាច្រើននៅក្នុងក្រុងប៉ោយប៉ែត តែម្តង ដូចជា នៅតាមតំបន់ផ្សាររាត្រី និងផ្សារផ្សេងៗទៀត ដែលអាជីវករកំពុងតែប្រកបមុខរបរលក់ដូរប្រចាំថ្ងៃនោះ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងចូលរួមសហការជាមួយអាជ្ញាធរ និងក្រសួងសុខាភិបាលឲ្យបានល្អបំផុត ទាក់ទងនឹងការរក្សាគម្លាត ការជួបជុំគ្នា និងការពាក់ម៉ាសជាដើមនោះ។
សូមបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពីអាជ្ញាធរមូលដ្ឋាននិងក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវិដ១៩ប្រភេទដែលតានៅតាមមូលដ្ឋានមួយចំនួន និងនៅតាមទីផ្សារមួយចំនួនទៀតផង ។
លោក ភោក លន ចៅសង្កាត់ប៉ោយប៉ែតបានឲ្យដឹងថា យើងត្រូវតែពង្រឹងច្បាប់បម្រាមគោលចរឲ្យបានល្អបំផុតដើម្បីអោយក្រុមអាជីវករតាមផ្សារតូចធំ និងអ្នកធ្វើដំណើរថ្មើរជើងក្តីនិងរថយន្តម៉ូតូក្តី ដើម្បីឲ្យពួកគាត់ចូលរួមសហការឲ្យបានល្អបំផុតជាមួយក្រសួងសុខាភិបាលឲ្យបានល្អបំផុត។
លោកបានបន្តទៀតថា មួយរយៈនេះយើងបានរកឃើញប្រជាពលរដ្ឋយើងមានវិជ្ជមានកូវិដ១៩ នៅតាមមូលដ្ឋាននិងនៅតាមទីផ្សារហូតដល់មានអត្រាកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។ លោកថា ដោយមានការឯកភាពពីគណៈបញ្ជាការខេត្តក្រុង បានតម្រូវឲ្យអាជ្ញាធរមូលដ្ឋានចុះសុខធ្វើការផ្សព្វផ្សាយជាបន្ទាន់លើវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យពលរដ្ឋរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់បំផុតនោះ៕
អត្ថបទ៖ ពៅរិ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត