សុខភាព
បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន
អាការក្ដៅខ្លួន ជាបញ្ហាទូទៅមួយកុមារតូចៗ កើតញឹកញាប់មែនទែន រហូតម៉ាក់ប៉ាមួយចំនួនមិនច្បាស់ថា ក្ដៅខ្លួនបែបណាមិនបាច់បារម្ភពេក និងក្ដៅខ្លួនពេលណាគួរនាំកូនទៅជួបពេទ្យ។ ត្បិតតែវាជាអាការទូទៅ ប៉ុន្តែបើធ្វេសប្រហែស វាក៏អាចគំរាមកំហែងដល់សុខភាពកូនយើង។

ដើម្បីផ្ដល់ជាជំនួយដល់ម៉ាក់ប៉ាគ្រប់រូប លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារកបានពន្យល់ឲ្យដឹងថា ដោយសារស្ថានភាពឥឡូវនេះ ពិបាករកពេទ្យព្យាបាល ពិសេសពេលកូនឈឺ ឬក្ដៅខ្លួន ម៉ាក់ប៉ាមួយចំនួនមិនដឹងថា គួរប្រញាប់យកកូនទៅពេទ្យ ឬគួរតែតាមដានសុខភាពកូននៅផ្ទះសិន ឬយ៉ាងណា។ យ៉ាងណាមិញ ខាងក្រោមនេះជាសញ្ញាអាការៈក្ដៅខ្លួនកើតឡើងលើទារក ឬកុមារ ម៉ាក់ប៉ាគួរនាំកូនទៅពេទ្យ បើសង្កេតឃើញថា អាអូនមានអាការៈដូចខាងក្រោម៖
ទារក៖
- អាយុក្រោម៣ខែ
- បៅតិចជាងធម្មតា
- កម្ដៅត្រឹម ឬលើស ៣៨ អង្សាសេ
កុមារ៖
- ក្អួត
- រាករូស (លើស៣ដង/ថ្ងៃ)
- នោមតិចខុសធម្មតា
- សន្លឹម មិនលេងច្រើនដូចធម្មតា
- ឈឺក្បាល
- ក្ដៅខ្លួនលើស៣ថ្ងៃ
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិតបន្តថា អាការៈក្ដៅខ្លួនមួយចំនួនអាចជាសញ្ញានៃជំងឺរលាកស្រោមខួរលើកុមារ ហេតុនេះហើយម៉ាក់ប៉ាត្រូវតែមានការប្រយ័ត្នខ្លាំង ពិសេសចំពោះកូនតូច។ ប៉ុន្តែ ប្រសិនបើអាអូនមានអាយុច្រើនដែរហើយ ម៉ាក់ប៉ាអាចផ្ដល់ថ្នាំបញ្ចុះកម្ដៅឲ្យកូន និងបន្តតាមដានសុខភាពកូនសិន បើផ្ដល់ថ្នាំហើយអាអូននៅតែមិនធូរស្បើយ គួរយកកូនទៅពេទ្យឲ្យបានលឿន៕
ចុចអាន៖ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac
ចុចអាន៖លាងច្រមុះកាត់បន្ថយអាការតឹងច្រមុះពេលកូនផ្ដាសាយ ល្អជាងការឆ្ពង់សេរ៉ូមប្រៃ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?