Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកជម្លៀសយោធា និងជនស៊ីវិល អាហ្វហ្គានីស្ថាន ជិត ៥០០ នាក់ចេញពី អ៊ូសបេគីស្ថាន

បានផុស

នៅ

សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានជម្លៀស យោធានិងជនស៊ីវិលអាហ្វហ្គានីស្ថានជិត ៥០០ នាក់ចេញពីប្រទេស អ៊ូសបេគីស្ថាន ខណៈប្រទេសអតីតសូវៀតមួយនេះ បានប្រកាសថា បច្ចុប្បន្ន គ្មានជនភៀសខ្លួនអាហ្វហ្គានីស្ថានណាម្នាក់នៅលើទឹកដីរបស់ខ្លួន នោះទេ។

ប៉ុន្មានថ្ងៃមុនក្រុមតាលីបង់ដណ្តើមបានទីក្រុងកាប៊ុល បានបណ្តាលឲ្យមានភាពច្របូកច្របល់នៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន គឺ អ៊ូសបេគីស្ថាននិងតាជីគីស្ថាន ខណៈទាហានស្មោះត្រង់នឹងរដ្ឋាភិបាលដែលដួលរលំ បានរត់គេចខ្លួនពីព្រំដែន តាមយន្តហោះយោធា។

អ៊ូសបេគីស្ថាន ភាគច្រើនមិនបានធ្វើអត្ថាធិប្បាយអំពីចំនួននិងឋានៈរបស់ជនភៀសខ្លួនទេ ព្រោះប្រជាជាតិមួយនេះ ចង់បណ្តុះទំនាក់ទំនងជាមួយក្រុមតាលីបង់។

ប៉ុន្តែអ្នកនាំពាក្យស្ថានទូតអាមេរិកម្នាក់បានប្រាប់ AFP កាលពីថ្ងៃអង្គារថា ខ្លួនបានជម្លៀសយោធានិងជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន ៤៩៤ នាក់ ចេញពីអាកាសយានដ្ឋាន Termez ភាគខាងត្បូងប្រទេសអ៊ូសបេគីស្ថាន ដោយមានជំនួយពីរដ្ឋាភិបាលអ៊ូសបេគីស្ថាន។

ដោយមិនបញ្ជាក់អំពីទិសដៅចុងក្រោយរបស់ជនភៀសខ្លួន អ្នកនាំពាក្យដដែលបានប្រាប់ AFP តាមទូរស័ព្ទថា “ការជម្លៀស ត្រូវបានបញ្ចប់នៅថ្ងៃទី ១២-១៣ ខែកញ្ញា”។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ូសបេគីស្ថានលោក Yusup Kabulzhanov កាលពីថ្ងៃចន្ទ បានបញ្ជាក់អំពីការជម្លៀសនេះ នៅក្នុងសេចក្តីអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មានឯកជន។

លោកនិយាយថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានទាំងអស់ បានចាកចេញពីទឹកដីអ៊ូសបេគីស្ថានរួចទៅហើយ ប៉ុន្តែមិនផ្តល់តួលេខទេ។

បុគ្គលិកម្នាក់នៅស្ថានទូតអាហ្វហ្គានីស្ថានបានប្រាប់ AFP កាលពីខែមុនថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ទៅ ១,៥០០ នាក់ប្រហែលជាបានឆ្លងចូលទៅក្នុងប្រទេសអ៊ូសបេគីស្ថានដោយខុសច្បាប់ បន្ទាប់ពីក្រុមតាលីបង់ គ្រប់គ្រងតំបន់ Mazar-i-Sharif ដែលជាបន្ទាយភាគខាងជើង កាលពីពាក់កណ្តាលខែសីហា ហើយបានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅទីក្រុងកាប៊ុល។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយស្តីពីជនភៀសខ្លួនកាលពីខែសីហា អ៊ូសបេគីស្ថានបាននិយាយថា ខ្លួនបានបញ្ជូនមនុស្សចំនួន ១៥០ នាក់ទៅអាហ្វហ្គានីស្ថានវិញ តាមសំណើរបស់ពួកគេ និងបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ ក្នុងការធានាសុវត្ថិភាពរបស់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TRT

ចុចអាន៖ អភិបាល ខេត្ត តាលីបង់ ម្នាក់ ផ្តាំទៅ លោក ខាង លិច មក វិញ ជាមួយលុយ មិនមែនអាវុធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម