ព័ត៌មានជាតិ
យកសំណាក អាជីវករផ្សារកំពង់ក្ដីជាង ១០០ នាក់ រកឃើញវិជ្ជមាន ១៤ នាក់
អាជីវករផ្សារកំពង់ក្ដីប្រមាណជាង ១០០ នាក់ត្រូវគ្រូពេទ្យចុះយកសំណាក រកឃើញវិជ្ជកូវីដ១៩ ចំនួន ១៤ នាក់ ស្រី ៦ នាក់។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មីថា ក្រុមអាជីវករ ផ្សារកំពង់ ក្តី ប្រមាណជាង ១០០នាក់ ត្រូវបានយកពួកគាត់ទៅធ្វើតេស្ត យកសំណាក នៅបរិវេណ សាលាគំរ៉ូ ហ៊ុន សែន ស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើតេស្តយកសំណាក កូវីដ-១៩ រកឃើញ អ្នកវិជ្ជមាន ចំនួន ១៤ នាក់ ក្នុងនោះស្រី៦នាក់ ហើយបញ្ជូនទៅព្យាបាលនៅសាលា គំរ៉ូ ហ៊ុន សែន ចំណែកអាជីវករ ដែលធ្វើតេស្ត អវិជ្ជមាន ឱ្យពួកគាត់ត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះ ១៤ ថ្ងៃ។
ករណីផ្ទុះជំងឺកូវីដ-១៩ ជាលើកទី២ នៅក្នុងផ្សារកំពង់ក្តី ដែលអ្នកវិជ្ជមាន ហើយត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្តី ដែលមានទីតាំងស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប៕
អត្ថបទៈ គឿន វេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់