សុខភាព
ឆាប់នាំកូនទៅពេទ្យភ្លាម បើចេញអាការ២នេះ ត្រង់មុខម្ជុល ក្រោយចាក់វ៉ាក់សាំងកូវីដ
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ទូន្មានឪពុកម្ដាយដែលបានយកកូនទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោយត្រឡប់មកផ្ទះវិញ បើឃើញកន្លែងចាក់មានអាការមិនប្រក្រតីត្រូវពិនិត្យឱ្យច្បាស់ និងចៀសវាងធ្វើអីតាមអារម្មណ៍ភិតភ័យ។
ជាទូទៅ ក្រោយចាក់វ៉ាក់សាំងរួច ក្មេងៗអាចបង្ហាញផលរំខានខ្លះៗ មិនខុសពីមនុស្សពេញវ័យនោះទេ ដែលវាជាសញ្ញាធម្មតាបញ្ជាក់ថា រាងកាយរបស់ពួកគេកំពុងបង្កើតអង់ទីគ័រការពារមេរោគ។
រាល់អាការក្រោយចាក់វ៉ាក់សាំងដូចជា ឈឺចាប់ត្រង់កន្លែងចាក់ ឡើងក្រហម ឬហើម អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ព្រឺសម្បុរ ក្ដៅខ្លួន ឬចង្អោរ។ល។ មិនបង្កគ្រោះថ្នាក់ឡើយ ហើយវានឹងបាត់ទៅវិញដោយឯកឯងរវាងពីរបីថ្ងៃបន្ទាប់មក។
យ៉ាងណាមិញ CDC អាមេរិក ព្រមានឪពុកម្ដាយគួរយកចិត្តទុកដាក់ឱ្យមែនទែន ប្រសិនបើក្នុងករណីមុខម្ជុលចាក់វ៉ាក់សាំងកូនឡើងរឹង ឬកន្ទួលដូចពងបែក មិនត្រូវយកប្រេងកូឡាលាប ស្អំទឹកកក ទឹកក្ដៅ ឬច្របាច់វាទេ ហើយត្រូវប្រញាប់យកកូនទៅពេទ្យ។ ជាពិសេសមិនត្រូវផ្ដល់ថ្នាំឱ្យកូនលេបផ្ដេសផ្ដាសដាច់ខាត ចៀសវាងគ្រោះថ្នាក់ ពិបាកស្មានដឹង។
គួររំឭកថា ការផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់កុមារតូចវ័យពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ជាជំហានមួយដ៏សំខាន់ដើម្បីការពារសុខភាពមនុស្សវ័យក្មេងពីការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងជួយពួកគេឱ្យឆាប់បានត្រឡប់ទៅរកការបើកសាលាបឋមសិក្សាឡើងវិញ៕
អត្ថបទ៖ សន្យា
ចុចអាន៖ នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន
ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់