Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន រកឃើញសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំងមួយប្រភេទទៀត លើកនេះមិនមែន Moderna ដូចមុនឡើយ

បានផុស

នៅ

ប្រទេសជប៉ុនបានរកឃើញសារធាតុកខ្វក់បន្ថែមទៀត នៅក្នុងដបវ៉ាក់សាំង ប៉ុន្តែលើកនេះគឺជារបស់ក្រុមហ៊ុន Pfizer នៅមណ្ឌលចាក់ថ្នាំបង្ការក្នុងទីក្រុងចំនួន៣ ដែលជាហេតុជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ស្នើសុំឲ្យក្រុមហ៊ុន បើកការស៊ើបអង្កេតជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មាន Japan Times បានរាយការណ៍កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ថា មន្ត្រីនៅមណ្ឌលចាក់ថ្នាំបង្ការក្នុងខេត្ត Kanagawa ក្បែរទីក្រុងតូក្យូ និងខេត្ត Osaka ភាគខាងលិចប្រទេសជប៉ុន បានរកឃើញសារធាតុកខ្វក់នៅក្នុងដបវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដែលមិនទាន់បើកចំនួន៥ដប។

សារធាតុកខ្វក់នោះ គឺជាបំណែកពណ៌សអណ្តែត ហើយដបចំនួន៣ ត្រូវបានរកឃើញនៅមណ្ឌលចាក់ថ្នាំបង្ការទីក្រុង Sagamihara ក្នុងខេត្ត Kanagawa ចន្លោះថ្ងៃសៅរ៍ដល់ថ្ងៃអង្គារ ខណៈដបមួយទៀត ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យនៅទីក្រុង Kamakura ក្នុងខេត្ត Kanagawa ចំណែកដបចុងក្រោយ ត្រូវបានរកឃើញនៅទីក្រុង Sakai ក្នុងខេត្ត Osaka កាលពីថ្ងៃអង្គារ។

វ៉ាក់សាំង  Pfizer

មន្រ្តីនៅក្នុងទីក្រុងទាំងបី និយាយថា ពួកគេបានអំពាវនាវឲ្យក្រុមហ៊ុន Pfizer វិភាគលើសារធាតុកខ្វក់ទាំងនេះ។

គួរបញ្ជាក់ថា កាលពីខែសីហាថ្មីៗនេះ ក្រសួងសុខាភិបាលជប៉ុន បានផ្អាកវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ប្រហែល ៦៣ លានដូស បន្ទាប់ពីរកឃើញសារធាតុកខ្វក់ពណ៌ខ្មៅ នៅក្នុងដបវ៉ាក់សាំងជាច្រើន។

វ៉ាក់សាំង  Moderna

ក្រោយមក ក្រុមហ៊ុន Moderna បានបញ្ជាក់ថា សារធាតុនោះ គឺជាភាគល្អិតនៃដែកអ៊ីណុកហើយបានបញ្ជាក់ម្តងហើយម្តងទៀតថា វាមិនបង្កគ្រោះថ្នាក់ដល់អ្នកទទួលវ៉ាក់សាំងក៏ដោយ។

ក៏ប៉ុន្តែ ប្រទេសជប៉ុន បានអះអាងថា ជនជាតិរបស់ខ្លួនចំនួន៣នាក់ហើយ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដែលមានផ្ទុកសារធាតុទាំងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thairath

ចុចអាន៖ ជប៉ុន មានអ្នកស្លាប់ថែមទៀត បន្ទាប់ពីចាក់វ៉ាក់សាំង Moderna

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទី មុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មក្នុងស្រុកក្នុងឆ្នាំ ២០២៣

សេដ្ឋកិច្ច៩ នាទី មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៩ នាទី មុន

បេក្ខជនប្រឡងបាក់ឌុប នឹងធ្លាក់ស្វ័យប្រវត្តិករណីរកឃើញលាក់សំណៅឯកសារ

ព័ត៌មានជាតិ១៩ នាទី មុន

ព្រះសង្ឃ គង់ក្នុងវត្តទួលឃ្លាំង ចែកទានបន្តដល់ពលរដ្ឋកំពុង​រងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អាមេរិក​មាន​កង្វល់​​រឿង​​ ចិន រុស្ស៊ី​ និង​អ៊ីរ៉ង់​​​ប្រើ​បច្ចេកវិទ្យា​ AI ជ្រៀត​ចូល​ការ​បោះឆ្នោត​

Sokha Hotels

ព័ត៌មានពេញនិយម