វប្បធម៌ ជំនឿ
អត្ថន័យ ៣ សំខាន់បំផុត ទាក់ទងនឹងការពូនភ្នំខ្សាច់ក្នុងរដូវដាក់បិណ្ឌ
តាមទំនៀមទម្លាប់និងជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់តែងធ្វើឡើងនៅតាមទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យបញ្ចុះខណ្ឌសីមា និងបុណ្យភ្ជុំជាដើម។
យើងធ្លាប់តែឮចាស់ព្រិទ្ធិចារ្យ និងលោកតា លោកយាយ តែងដំណាលពីការពូនភ្នំខ្សាច់ គឺដើម្បីជម្រះកម្មពៀរចាស់ៗពីអតិតជាតិ រួមទាំងជាតិនេះ និងឧបទ្រពចង្រៃឲ្យចេញឆ្ងាយពីជីវិត។
ដោយឡែក បើយោងតាមឯកសារទំនៀមទម្លាប់ប្រពៃណីខ្មែរជាច្រើនបានសរសេរថា ការធ្វើពិធីពូនភ្នំខ្សាច់ឡើង គឺមានអត្ថន័យមួយ ៣ ធំៗទៀតដូចជា៖
១ ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្នានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។ ដោយបុគ្គលនោះ នឹងទទួលផលអានិសង្ឃខ្ពស់ ។
២ ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមក។ មានន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមក នោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះឲ្យអស់ទេនោះ មានន័យស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វនោះហើយ។ នេះបើតាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។
៣ មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្ត អនុញ្ញាតឲ្យមានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់មកគេអាចយកខ្សាច់នោះទៅប្រគេនព្រះ សង្ឃសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីរបស់ពលរដ្ឋខ្មែរ
ចុចអាន៖ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល