ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន៖ បើសិនសិស្ស គ្រូណាម្នាក់ឆ្លងជំងឺកូវីដ-១៩ នឹងបិទសាលាវិញភ្លាម
ក្នុងការអញ្ជើញបន្តចុះត្រួតពិនិត្យគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យគណៈគ្រប់គ្រងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រគឺ ៣កុំ៣ការពារ ដោយប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងដ៏កាចសាហាវ កូវីដ-១៩ និងកូវីដ-១៩បំលែងថ្មី (ដែលតា) ហើយបើសាលារៀនណាមួយមានការឆ្លងនោះ គណៈគ្រប់គ្រងសាលា ត្រូវបិទទ្វារ សាលារៀន នោះភ្លាមៗផងដែរ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលលប៉ៃលិន លោក លោកស្រី អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក និងប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្តជាច្រើនរូប។
លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាលបន្តិចក៏ពិតមែន ហើយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យដំណើរការចូលរៀនឡើងវិញមែន ក៏ប៉ុន្តែយើងមិនអាចមើលស្រាលជំងឺកូវីដ-១៩ បាននោះឡើង។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ចាប់ពីសាលាបឋមសិក្សា រហូតដល់វិទ្យាល័យ នៅទូទាំងខេត្ត ថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិន នៅតែបន្តប្រគល់ជូននូវសម្ភារៈដែលជាតម្រូវការប្រយុទ្ធប្រឆាំងក្នុងបរិបត្តិកូវីដ-១៩។
ក្នុងនោះលោកស្រីអភិបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រឹងប្រែងយកចិត្តទុកដាក់ការបង្រៀនសិស្សានុសិស្ស បើទោះបីពេលខ្លះជួបបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ នៅតែពុះពារបន្តការបង្រៀននេះ រហូតមកពេលនេះ។ ជាមួយគ្នានោះដែរ លោកស្រីអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានថ្លែងការសរសើរ ចំពោះមាតាបិតាសិស្ស ដែលបានចូលរួមជាមួយកម្មវិធីអប់រំ របស់ក្រសួងអប់រំ និងធ្វើការជំរុញកូនៗឱ្យបានរៀនតាមប្រព័ន្ធអនឡាញទៀតផង។ ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សូមមេត្តាបន្តការផ្សព្វផ្សាយ តាមមូលដ្ឋាន ចំពោះយុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩ ជូនដល់កុមារ ដែលមានអាយុ៦ឆ្នាំដល់អាយុ១២ឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»