Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៤ឆ្នាំបៀមគំរបប៊ិចធ្លាក់ចូលក្នុងបំពង់ខ្យល់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ​ដោយជោគជ័យ​

បានផុស

នៅ

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃទី១៦​ ខែកញ្ញា ​ឆ្នាំ ២០២១​នេះ ​បញ្ជាក់ថា​ ក្រុមគ្រូពេទ្យបាន​ជួយ​ក្មេងប្រុស​ម្នាក់​ដោយ​ជោគជ័យ​ក្រោយពី​ក្មេងប្រុស​រូបនោះ​បាន​បៀម​លេង​គំរប​ប៊ិច​បណ្តាល​ឲ្យ​ធ្លាក់​ចូលបំពង់ខ្យល់​បើ​មិន​បញ្ជូនមក​ពេទ្យ​ទាន់ពេល​ទេ​ក្មេងប្រុស​នោះ​ពិតជា​ស្លាប់​បាត់ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ផេ​ក​របស់លោកវេជ្ជបណ្ឌិត​Dr beat richner​បាន​បង្ហោះ​បញ្ជាក់ថា​ ក្មេងប្រុស​ម្នាក់​បាន​ឈ្លក់​នឹង​គំរប​ប៊ិច​ធ្លាក់ចូល​ទៅនឹង​បំពង់​ដង្ហើម​ធ្វើការ​ជួយសង្គ្រោះ​ទាន់ពេល​។​ ខណៈដែល​ក្មេងប្រុស​រូបនោះ​បាន​បញ្ជូន​មក​សង្គ្រោះ​កាល​នៅយប់​ថ្ងៃ​ពុធ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ បើ​មកមិនទាន់​ពេល​ទេ អូន​ពិតជា​ស្ទះដង្ហើម​ស្លាប់​ហើយ ។​

​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃសម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង រាល់​ការបរិច្ចាគ​តូច​ឬ​ធំ គឺ​ពិតជា​បាន​ជួយ​ព្យាបាលសង្គ្រោះ និង​ការពារ​ជីវិត អរគុណ​គន្ធបុប្ផា អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​-​មូលនិធិ​គន្ធបុប្ផា​ស្វី​ស៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម