ព័ត៌មានជាតិ
ក្រសួងប្រកាសឱ្យមន្ត្រីអង្គការសហប្រជាជាតិ និងស្ថានទូត ឧកញ៉ា នាំកូនចៅមកចាក់វ៉ាក់សាំងកូវីដ-១៩
ក្រសួងសុខាភិបាលបានប្រកាសឱ្យមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីបុគ្គលិកស្ថានទូត ស្ថានកុងស៊ុលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រីបុគ្គលិកអង្គការជាតិអន្តរជាតិ និងដៃគូផ្សេងទៀត ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ានាំកូនចៅមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចុះថ្ងៃទី១៦ ខែកញ្ញានេះ បានឱ្យដឹងថា ចំពោះកូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូត ស្ថានកុងស៊ុល និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ទៅទទួលវ៉ាក់សាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ និងកូនចៅមន្ត្រី និងបុគ្គលិកអង្គការជាតិអន្តរជាតិ និងដៃគូផ្សេងទៀតទៅទទួលវ៉ាក់សាំង ចាប់ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
ចំណែកកូនចៅអ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា ត្រូវនាំនៅនចៅទៅទទួលវ៉ាក់សាំង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុងដែលនឹងចាប់ផ្ដើមបើកយុទ្ធនាការពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងខេត្តទាំង២១ទៀត នឹងត្រូវចាប់ផ្តើមបើកចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
ចំពោះកូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក រដ្ឋសភា និងកូនចៅឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់នៅមន្ទីរពេទ្យកាល់ម៉ែត។
ចំពោះកូនចៅឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យព្រះអង្គឌួង។
ចំពោះមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិ នៃក្រសួងស្ថាប័នអាចទៅចាក់នៅមន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតានិងទារក មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យគន្ធបុប្ផា ទៅតាមការកំណត់របស់ក្រសួងស្ថាប័ននីមួយៗ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បានចេញសារសំឡេងណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស ក៏ដូចជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរាជធានីខេត្តទាំងអស់ អំពីការសម្រេចឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារដែលអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ដើម្បីផ្ដល់ឱកាសដល់កុមារដែលសិក្សានៅថ្នាក់បឋមសិក្សាអាចចូលសិក្សារៀនសូត្រឡើងវិញ ខណៈកុមារអាយុចាប់ពី ១២ឆ្នាំដល់ ១៨ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងរួចហើយ ប្រមាណជាងមួយលានប្រាំពីរសែននាក់ ត្រូវបានអនុញ្ញាតឱ្យចូលសិក្សារៀនសូត្រឡើងវិញចាប់ពីថ្ងៃ១៥ ខែកញ្ញានេះតទៅ។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា បើមិនដូច្នោះទេ កុមារកម្រិតមត្តេយ្យសិក្សា និងមិនបានចូលរៀន ខណៈកុមារសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យត្រូវបានអនុញ្ញាតឱ្យចូលសិក្សាឡើងវិញហើយ។
រាជរដ្ឋាភិបាលក៏នឹងពិនិត្យលើលទ្ធភាពដើម្បីបន្តចាក់វ៉ាក់សាំងក្នុងជំហានបន្តបន្ទាប់ទៀតសម្រាប់កុមារថ្នាក់មត្តេយ្យចាប់ពីអាយុ ៣ឆ្នាំឡើងដល់៥ឆ្នាំផងដែរ។
គួរបញ្ជាក់ថា កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ ១២ឆ្នាំ មានប្រមាណពី ១លាន៨សែន ទៅ១លាន ៩សែននាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់