Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថ្កោលទោសកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ អូ ស្ត្រាលី-អាមេរិក

បានផុស

នៅ

សម្ព័ន្ធភាពថ្មីរបស់សហរដ្ឋអាមេរិក ជាមួយអូស្ត្រាលីនិងអង់គ្លេស ដែលក្នុងនោះរដ្ឋាភិបាលក្រុងកង់បេរ៉ា នឹងទទួលបានបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ត្រូវបានទីក្រុងប៉េកាំង ថ្កោលទោសថាជាការគំរាមកំហែង គ្មានទំនួលខុសត្រូវទាល់តែសោះ ចំពោះស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ទី១៦ខែកញ្ញាថា កិច្ចព្រមព្រៀងនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងបង្កើនការប្រកួតប្រជែងអាវុធ។

ទោះសម្ព័ន្ធមិត្តលោកខាងលិច មិនបាននិយាយចំឈ្មោះចិន នៅពេលបង្ហាញពីកិច្ចព្រមព្រៀងនាវាមុជទឹកនេះក៏ដោយ ប៉ុន្តែចេតនារបស់ពួកគេគឺច្បាស់ណាស់ សំដៅទៅលើប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian

សេចក្តីប្រកាសនេះបានកើតឡើង ខណៈអូស្ត្រាលី បង្កើនការចំណាយលើវិស័យការពារជាតិ ជាមួយការប្រយ័ត្នប្រយែងចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិន។

សម្ព័ន្ធភាពនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Zhao និយាយថា “ការនាំចេញបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរដ៏រសើប ដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសទៅឲ្យ អូស្ត្រាលី បានបង្ហាញជាថ្មីម្តងទៀតថា ពួកគេប្រើប្រាស់ការនាំចេញនុយក្លេអ៊ែរ ជាឧបករណ៍នៃល្បែងភូមិសាស្ត្រនយោបាយ និងប្រកាន់យកស្តង់ដារទ្វេដងដែលគ្មានការទទួលខុសត្រូវ”។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះបាននាំឲ្យបណ្តាប្រទេសក្នុងតំបន់ ចោទសួរអំពីភាពស្មោះត្រង់របស់អូស្ត្រាលី ក្នុងការគោរពតាមការប្តេជ្ញាចិត្ត មិនរីកសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ៣ប្រទេសធំៗ បង្កើតកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្រ្ត ដើម្បីទប់ទល់ជាមួយ ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម