ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើចាក់ដូសទី១ ដូសទី២ហើយ ត្រូវតែមានដូសទី៣ បន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញនូវគោលការណ៍ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ហើយ ត្រូវតែមានការចាក់ដូសទី៣។ ការប្រកាសនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា មកដល់ពេលនេះ មន្ត្រីជួរមុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមមនុស្សមួយចំនួនទៀតនោះ គឺបានចំនួន៨០ម៉ឺននាក់រួចទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខឆាប់ៗនេះ នឹងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ ខណៈដែលវ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញ និងជំនួយរបស់ចិន នឹងមកដល់ជាបន្តបន្ទាប់ទៀត។
ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលការណ៍ថា បើចាក់ដូសទី១ ដូសទី២ហើយ ត្រូវ តែមានការចាក់ដូសទី៣បន្តទៀត ហើយរាជរដ្ឋាភិបាល នឹងបន្តស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ដូសទី៣នេះ ឲ្យបានគ្រប់គ្នា៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក