Connect with us

ព័ត៌មានអន្ដរជាតិ

រ៉ុកកែតជាច្រើនគ្រាប់វាយប្រហារទីក្រុង កាប៊ុល ខណៈមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Aamaj News បានរាយការណ៍ថា រ៉ុកកែតជាច្រើនគ្រាប់បានវាយប្រហារសង្កាត់ Khair Khana ក្នុងទីក្រុងកាប៊ុល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបង្ហាញថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរោងចក្រថាមពលមួយកន្លែងក្នុងទីក្រុងកាប៊ុល ខណៈអ្នកស្រុកនិយាយថា កាំជ្រួចមីស៊ីលនេះអាចបាញ់ដល់ស្ថានីយអគ្គិសនី Chamtalah ។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ហើយមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ ឬការខូចខាតណាមួយដែលបណ្តាលមកពីការបាញ់រ៉ុកកែតនេះនោះទេ ។

ស្ថានការណ៍នៅអាហ្វហ្គានីស្ថាននៅតែមានភាពតានតឹង ចាប់តាំងពីពួកតាលីបង់កាលពីខែសីហាបានដណ្តើមកាន់កាប់ខេត្តភាគច្រើនរបស់ប្រទេស និងដណ្តើមបានទីក្រុងកាប៊ុល ខណៈប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ។

ស្របពេលជាមួយគ្នានេះ នៅចុងខែនោះយោធាអាមេរិកបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយនាំមកនូវការបញ្ចប់វត្តមានរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីយុទ្ធនាការយោធារយៈពេល ២០ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តាលីបង់ ប្រគល់មាសសុទ្ធ និងលុយរាប់លានដុល្លារទៅឲ្យធនាគារកណ្តាល អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម