សុខភាព
កុំឱ្យកូនទទួលទានអាហារ ៣មុខនេះ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដរួចភ្លាម
ក្រោយនាំកុមារទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវបម្រុងប្រយ័ត្នចំពោះរបបអាហាររបស់ពួកគេ ដើម្បីជួយជំរុញប្រព័ន្ធភាពស៊ាំរឹង ឆាប់បណ្ដុះអង់ទីគ័រការពារសុខភាព។
ថ្វីត្បិតក្មេងៗមិនមានត្រណមលើគ្រឿងស្រវឹង ឬបារី ប៉ុន្តែមិនមែនមានន័យថា ពួកគេអាចបរិភោគអាហារគ្រប់សព្វបាននោះទេ។ ក្មេងៗចន្លោះពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលទើបចាក់វ៉ាក់សាំថ្មីៗ ក៏មានអាហារ និងភេសជ្ជៈប៉ុន្មានមុខគួរចៀស ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងឱ្យខ្លាំងក្លា។
១. ភេសជ្ជៈផ្អែមៗ
អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ការផឹកទឹកក្រូច ឬទឹកផ្លែឈើកំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំងនានា អាចបង្កើនហានិភ័យសុខភាពច្រើនយ៉ាង ក្នុងនោះក៏មានឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។
អង្គការនេះក៏បានណែនាំឲ្យផឹកភេសជ្ជៈប្រភេទណាដែលជាតិស្ករតិចបំផុត បើពុំនោះទេសុខភាពកុមារចាក់វ៉ាក់សាំងនឹងចុះខ្សោយ ហើយនាំឱ្យប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ។
ស្របពេលគ្នាដែរ អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាលាសុខភាព Harvard T.H. Chan លោក Vasanti S. Malik បានប្រាប់ថា ការទទួលទានភេសជ្ជៈផ្អែមៗមិនមានអត្ថប្រយោជន៍ចំពោះសុខភាពទេ ជាពិសេសចំពោះអ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩ថ្មីៗ ។ ក្រោយពីទទួលវ៉ាក់សាំងទាំងពីរលើក កុមារចាក់វ៉ាក់សាំងគួរតមភេសជ្ជៈកំប៉ុងដែលសម្បូរជាតិស្កររយៈពេលពី ២ -៤ សប្ដាហ៍សិន ដោយសារពួកវាគ្មានផលល្អដល់ប្រព័ន្ធភាពស៊ាំ។
២. អាហាររហ័ស ឬ Fast Food
តិចច្រឡំថា កូនចាក់វ៉ាក់សាំងរួច ចង់ប៉ូវកូន ហើយនាំពួកគេញ៉ាំ ប៊ឺហ្គឺរ ភីហ្សា សេនវិច ភ្លៅមាន់បំពង ឬដំឡូងបារាំង ដើម្បីជំនួយសុខភាព អ្នកគិតខុសហើយ។
យោងតាមមតិក្នុងវិស័យវេជ្ចសាស្រ្ត ការបរិភោគអាហាររហ័ស ឬ Fast Food ក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នាំប្រព័ន្ធភាពស៊ាំក្នុងខ្លួនរងផលប៉ះពាល់ដែលជាហេតុធ្វើឱ្យវាចុះខ្សោយ ហើយរារាំងដល់តួនាទីធ្វើការរបស់វ៉ាក់សាំង។
ប្រភេទអាហារ Fast Food សម្បូរទៅដោយជាតិស្ករ ខ្លាញ់ និងអំបិលបន្ថែម ដែលក្រោយទទួលទានអាចបង្កផលប៉ះពាល់ដល់សុខភាពជាខ្លាំង ជាពិសេសកុមារដែលទើបទទួលចាក់វ៉ាក់សាំងរួចថ្មីៗ រឹតតែអាក្រក់ចំពោះសុខភាព ព្រោះគ្រឿងផ្សំដែលមាននៅក្នុងអាហារទាំងនេះ នឹងរាំងខ្ទប់សមត្ថភាពរបស់ថ្នាំ។
៣. នំកញ្ចប់ ឬអាហារកែច្នៃ
អាហារកែច្នៃប្រភេទនំកញ្ចប់ នំកំប៉ុង ស្ករគ្រាប់ជាដើម ជាអាហារពេញនិយមសម្រាប់កុមារបំផុត តែវាក៏ជាសត្រូវសុខភាព មិនថាមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ។
លោកស្រី Torey Armul អ្នកនាំពាក្យនៃបណ្ឌិត្យសភាអាហាររូបត្ថម្ភនិងរបបអាហារវិទ្យា (AND) និយាយថា “ អាហារដែលកែច្នៃច្រើនតែធ្វើពីគ្រឿងផ្សំច្រើន ដូចជាម្សៅ និងស្ករពណ៌ស រួមទាំងខ្លាញ់មិនល្អ ហើយដាក់សារធាតុបន្ថែមដែលបង្កើនកម្រិតជាតិខ្លាញ់សូដ្យូមនិងស្ករដើម្បីរក្សាទុកបានយូរ ” ។ អាហារអស់នោះមិនត្រឹមគ្មានប្រយោជន៍ចំពោះភាពស៊ាំ ថែមទាំងបង្កផលប៉ះពាល់ដោយជំរុញដល់ភាពធាត់ និងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយក្នុងការឆ្លើយតបចំពោះវ៉ាក់សាំងកូវីដទៀតផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ក្រោយកូនៗចាក់ដូសទី ១ រួចហើយ រយៈពេលប៉ុន្មានដែលអាចចាក់ដូសទី ២ និង ៣ បាន
ចុចអាន៖ តើក្មេងៗត្រូវរង់ចាំយូរប៉ុនណា ទើបអាចចាក់វ៉ាក់សាំងផ្សេង ក្រោយចាក់វ៉ាក់សាំងកូវីដ?
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់