ព័ត៌មានជាតិ
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមជាមួយក្លឹបសហគ្រាស ដែលមានទំនួលខុសត្រូវ នៅតំបន់អាស៊ី
ព្រីនស៍ ហូលឌីង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិន ដែលប្រកបដោយទំនួលខុសត្រូវ នៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ ហៅកាត់ថា “ AREA”។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ទទួលបានការកោតសរសើរចំពោះកិច្ចការងារដែលមានឥទ្ធិពលដ៏ខ្លាំងក្លានៅអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នេះជាពានរង្វាន់ទី៥ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីទទួលបានជោគជ័យខ្លាំង ដែលមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ានទាំងមូល។ កម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី ហៅកាត់ថា “AREA” បង្កើតឡើងនៅក្នុងឆ្នាំ២០១១ បាននឹងកំពុងស្វែងរកគន្លឹះ ដើម្បីកំណត់ឧទាហរណ៍នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវ។

កម្មវិធីនេះ បានដំណើរការដើម្បីបង្កើតសហគមន៍មួយ ដែលមានគោលបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញខ្លាំងពូកែនានាក្នុងតំបន់អាស៊ីបានរៀនពីគ្នាទៅវិញទៅមក ដោយពេលនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានចូលរួមក្នុងបញ្ជីឈ្មោះនៃកម្មវិធីនោះហើយ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សកម្មភាពសាជីវកម្មឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
អ្នកដែលទទួលបានពានរង្វាន់ផ្សេងទៀតពីកម្មវិធីនេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និងក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់នៅក្នុងប្រភេទនៃការពង្រឹងសិទ្ធអំណាចនៅក្នុងសង្គមសម្រាប់ការឆ្លើយតបទៅលើពហុវិស័យ ដែលត្រូវបានមើលឃើញពីការអនុវត្តដ៏រហ័ស និងសកម្មភាពសម្របសម្រួលដែលពាក់ព័ន្ធនឹងភាពជាដៃគូនៃអង្គភាពធុរកិច្ចនានា នាយកដ្ឋានរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានគេទទួលស្គាល់ចំពោះការឆ្លើយតបរបស់សាជីវកម្មចំពោះវិបត្តិកូវីដ-១៩ របស់ខ្លួននៅក្នុងកម្មវិធីពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១។
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាចំនួន ៤០០នាក់ ការចូលរួមជាជំនួយថវិកាចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលដើម្បីបង្កើតនូវឥទ្ធិពលក្នុងការជួយដល់អ្នកដែលរស់នៅតាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូស និងបានរៀបចំនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួនបានជាង ៣,៥០០នាក់។

ដោយផ្តោតទៅលើការស្តារស្ថានភាពឡើងវិញក្រោយពីជំងឺរាតត្បាត ត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការលើគម្រោងទីក្រុងរាម ដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំ ដី ៨៣៤ហិកតា ដោយផែនការមេបានមកពីក្រុមហ៊ុនសិង្ហបុរី Surbana Jurong ក្នុងគោលបំណងផ្លាស់ប្តូរខេត្តព្រះសីហនុប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអេកូទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម និងលំនៅឋាន ដែលមានសក្តានុពលក្នុងការផ្តល់ជូននូវផ្ទះស្នាក់នៅដល់ប្រជាជនរហូតដល់ ១៣ម៉ឺននាក់។
អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើការទៅលើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាបានថា ប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌របស់យើងដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នាទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។ ពួកយើងនឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងរៀនសូត្រពីដៃគូរបស់យើងនៅទូទាំងតំបន់ ព្រោះពួកយើងកំពុងសម្លឹងមើលពីឱកាសក្នុងការស្តារស្ថានភាពឡើងវិញដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿងនិងប្រកបដោយនិរន្តរភាព” ។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយគម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះនឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្តនារយៈពេលវែងរបស់ខ្លួនតាមរយៈវិធីសាស្ត្រផ្សេងៗជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថាព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ចរាចរណ៍៦ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត