វប្បធម៌ ជំនឿ
តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន
បើតាម ភិក្ខុ វជិរប្បញ្ញេ គូ សុភាព បាន សង្ឃដីកាថា សាកល្បងគិតទៅមើលថា បើសិនអ្នកបានធ្វើអាក្រក់ ហើយមកពូនភ្នំខ្សាច់ តើវាផុតពីកម្មពៀរចាស់ ឬបាបហ្នឹងអាចរលត់បាត់ទៅដែរទេ?
ព្រះតេជគុណបានមានសង្ឃដីកាបញ្ជាក់ថា ការពូនភ្នំខ្សាច់គឺធ្វើឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្នានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។ ដោយបុគ្គលនោះ នឹងទទួលផលអានិសង្សខ្ពស់ពីការធ្វើទាននេះឯង។ ប៉ុន្តែការពូនភ្នំខ្សាច់ មិនអាចលុបលាង ឬលាងអំពើបាបដែលយើងបានប្រព្រឹត្តកន្លងមកបានឡើយ។
ការពូនភ្នំខ្សាច់ ប្រៀបដូចជាសម្លមួយឆ្នាំងមានរសជាតិប្រៃ យើងនឹងចាក់ទឹកបន្ថែម ឲ្យកាត់ជាតិប្រៃ ប៉ុន្តែសួរថា ជាតិប្រៃនោះរត់ទៅណាទេ គឺអត់ឡើយ វានៅតែក្នុងឆ្នាំងហ្នឹងតែប៉ុណ្ណោះ។ គ្រាន់តែយើងបានសាបបន្តិច ដោយសារបុណ្យយើងធ្វើថែមប៉ុណ្ណឹងឯង។
យ៉ាងណាមិញ អំពើបាបពីអតីតរបស់យើងគ្រប់គ្នា ប្រាកដជាមាន គ្រាន់តែតិចឬច្រើន អាស្រ័យលើការប្រព្រឹត្តរៀងៗខ្លួន។ តែយើងត្រូវសាងបុណ្យថ្មី ដើម្បីជួយការពារខ្លួនយើង។ ឧទាហរណ៍ថា ពន្លឺភ្លើងទៀនបើត្រូវខ្យល់ អាចនឹងរលត់ ប៉ុន្តែយើងយកក្រដាសមកបាំង វានឹងធ្វើឲ្យភ្លើងមិនរលត់វិញ។
បុណ្យដែលយើងធ្វើ នឹងជួយការពារបាបមិនឲ្យបានផល នេះមានន័យថា មិនមែនឲ្យតែយើងពូនភ្នំខ្សាច់ហើយអាចផ្ដាច់កម្មពៀរបានទាំងអស់ឡើយ នេះវាខុសពីច្បាប់កម្មផលហើយ។ ប៉ុន្តែការពូនភ្នំខ្សាច់នៅតែធ្វើ ប៉ុន្តែជាបុណ្យថ្មីដែលយើងធ្វើ ដូចជាការចាក់ទឹកថ្មីលើសម្លដែលប្រៃ ឲ្យប្រែទៅជាសាបខ្លះដែរ។
ការធ្វើបុណ្យទៅលើអ្វីមួយ មិនមែនមានន័យថា ផ្ដាច់រាល់កម្មពៀរចាស់ៗបានឡើយ តែអំពើបុណ្យរបស់អ្នកនឹងជួយ កាត់បន្ថយឬរារាំងមិនឲ្យផលកម្មមកយីយារឬធ្លាក់មកលើយើង១០០ភាគរយ។ អ្នកមិនអាចបង្ខំកម្មពៀរដែលខ្លួនបានសាងពីអតីតជាតិ ឲ្យរលត់ដោយសារធ្វើបុណ្យបានទេ។ សូម្បីតែព្រះសម្មាសម្ពុទ្ធ ដែលធ្លាប់មានកម្មពីដើម ត្រូវក្អួតឈាម ត្រូវនៅហាលក្ដៅ អត់ទឹកឆាន់ ព្រះពុទ្ធនៅលុបកម្មចាស់មិនបានផង។ ចុះទម្រាំយើង ដែលបានពូនភ្នំខ្សាច់ ក៏មិនអាចផ្ដាច់កម្មពៀរចាស់បានទេ ព្រោះនេះជារឿងមិនសមហេតុផលក្នុងច្បាប់របស់ព្រះពុទ្ធសាសនាឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់