ព័ត៌មានជាតិ
ទឹកប្រាក់១០០លានរៀល ពីររង្វាន់ទៀតហើយពីខារ៉ាបាវ បានធ្លាក់ដល់ដៃអ្នកស្រុកបាណន់ខេត្តបាត់ដំបងម្នាក់ និងអ្នកស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងម្នាក់
សប្តាហ៍នេះ ក្រុមហ៊ុនខារ៉ាបាវ បានប្រគល់ទឹកប្រាក់១០០លានរៀល ចំនួនពីររង្វាន់ទៀតហើយដល់អ្នកឈ្នះពីរនាក់ ទីមួយបងស្រី រ៉េន បូរី ដែលរស់នៅ ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ទីពីរបងប្រុស ភឿន រស្មី ដែលរស់នៅ ភូមិត្រោកលិច ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នកទាំងពីរបានសំដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ព្រោះបច្ចុប្បន្នកំពុងតែជួបនឹងបញ្ហាខ្វះខាត និងជំពាក់លុយគេច្រើនទៀត ពេលបានត្រូវដូចច្នេះគាត់ទាំងពីរត្រេកអរខ្លាំងណាស់។ ពួកគាត់បន្តថា ទឹកប្រាក់ដែលពួកគាត់ទទួលបាននេះ នឹងយកទៅសងគេ សល់លុយប៉ុន្មានទុកធ្វើដើមរកស៊ីដើម្បីចិញ្ចឹមគ្រួសារ។
ដោយទឹកមុខញញឹមសប្បាយរីករាយអ្នកទាំងពីរក៏សូមថ្លែងអំណរគុណជាអនេកចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតៗ និងសូមឲ្យក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើនជារៀងរហូតតទៅ។
ឆ្លៀតក្នុងឱកាសនោះ ប្រធានទីផ្សារក្រុមហ៊ុនខារ៉ាវ លោក ហ៊ុយ សុខា មានប្រសាសថា រង្វាន់ធំខារ៉ាបាវ១០០លានរៀល និងរង្វាន់ផ្សេងៗទៀតនៅមានច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំអតិថិជនទាំងអស់ ដែលនិយមគាំទ្រខារ៉ាបាវ។ លោកបានបន្ថែមថា នៅពេលដែលបងប្អូនត្រូវរង្វាន់ភ្លាមសូមទំនាក់ទំនងមកលេខលើក្រវិលភ្លាម នោះក្រុមហ៊ុននឹងរៀបចំចុះប្រគល់រង្វាន់ជូនភ្លាមៗផងដែរ មិនរង់ចាំយូរឡើយ។
ហើយលោកក៏សូមអរគុណដល់អតិថិជនខារ៉ាបាវទាំងអស់ ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវជារៀងរហូតមក និងសូមឲ្យបងប្អូនទាំងអស់អនុវត្តគោលការណ៍បីកុំបីការពារអោយខ្ជាប់ខ្ជួន។
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់