Connect with us

អត្ថាធិប្បាយ

អត្ថាធិប្បាយ៖កម្ពុជា ថ្ងៃចុងក្រោយនៃ​ខែ​វិច្ឆិកា សភាពការណ៍អួអាប់ ត្រូវការ​យើងភ្លឺស្វាង

បានផុស

នៅ

យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសមរភូមិ!

យើងប្រយុទ្ធនិងការភ័យព្រួយ សម្ពាធ ហើយ​ប្រយុទ្ធនឹងឧបសគ្គដែលពិបាកមើលឃើញ ប្រយុទ្ធដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង​ ប្រទេសជាតិយើង។

ខ្ញុំសាយ​ពេជ្រ មានសុទិដ្ឋិនិយមថា យើងទាំងអស់គ្នា​នឹងឆ្លងកាត់បាន​គ្រោះលើកនេះ!

ហេតុផល​ចំបងគឺយើង​ស្គាល់ប្រភពដើមនិងអ្នកពាក់ព័ន្ធ

នៅក្នុងទ្រឹស្តីប្រឆាំងកូវីដ១៩នេះ ការមិនស្គាល់ប្រភព គឺជាការប្រឈមនិងការឆ្លងជាចង្កោមក្នុងកម្រិតខ្ពស់។ រយៈពេលជាងម្ភៃម៉ោង ចាប់តាំងរដ្ឋាភិបាលរកឃើញ​អ្នកពាក់ព័ន្ធដំបូង សំណាកជា៣,៣០០នាក់មកពី៧ខេត្តក្រុងត្រូវបានធ្វើតេស្ត។

ក្រៅពីនេះ កម្ពុជា​បាន​រៀបចំភ្លាមៗនូវ​សេនាធិការ​ដឹកនាំដោយ​​ក្រសួងសុខាភិបាល និង​សម្រេចចិត្ត​ភ្លាមៗ​ដោយរាជរដ្ឋាភិបាលក្នុងការ​ជំរុញថវិកា ក៏ដូចជា ចលនាគាំទ្រផ្សេងៗ​ទៀត ធ្វើឱ្យការ​ចត្តាឡីស័កដំណើរការបានទូទាំងប្រទេស។ វិធានការណ៍ក្លៀវក្លា និងមានការត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងថ្នាំព្យាបាល និងថវិកាគាំទ្របានបង្ហាញនូវ​ឆន្ទះគួរជាទីកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ​លទ្ធផលតេស្តលើកដំបូង លើឥស្សរជននយោបាយដែលពាក់ព័ន្ធជាមួយអ្នកជំងឺ​ គឺអវិជ្ជមា ក្នុងនោះ សម្តេចក្រឡាហោម លោក កើត​ រិទ្ធ លោក សាយ សំអាល់ ។ល។

សង្គ្រាមដែលមាន​ពេលពីរសប្តាហ៍ ត្រូវការស្មារតីរឹងមាំ សកម្មភាព​ឆ្លាតវៃ និងកិច្ចសហការ ជាតិខ្មែរតែមួយ

ស្ថានភាពតឹងតែង និងកត្តាគម្រាម​ដោយ​គ្រោះថ្នាក់ដល់សេដ្ឋកិច្ច ភាពក្រីក្រកើនឡើងដោយ​រោគរាតត្បាតនឹងធ្វើឱ្យរឿងមិនសប្បាយចិត្តជាច្រើន​កើតមាន​ឡើងបន្ថែម ក្នុងកម្រិតដែលទាមទារអោយមានកិច្ច​ព្យាយាមផ្តោតអារម្មណ៍​ជាងមុន ក៏ដូចជា​ត្រៀមលក្ខណៈជាស្រេចផ្លាស់ប្តូរតាមសភាពការណ៍។

ប៉ុន្តែជាការពិត ប្រសិន​បើការរាលដាល នឹង​លេចចេញ​រូបរាងរវាងប៉ុន្មាន​ថ្ងៃខាងមុខនេះ ការព្យាបាលឬការធ្វើតេស្តនឹងនៅតែជាមធ្យោបាយដែលមាន​តែមួយគត់សម្រាប់យើង។ សំណាងត្រង់ថានោះជា​វិធីសាស្ត្រល្អ​ ព្រោះអ្នកជំងឺកម្ពុជាជាច្រើនមកហើយដែលជាសះពីកូវីដ១៩ ដោយការព្យាបាលក្នុងប្រទេស។

ស្ថានភាព​ពិភពលោកនៃរបបកម្មសិទ្ធិបញ្ញាដែលមិនចេះបត់បែនកំពុងគម្រាមការផ្គត់ផ្គង់វ៉ាក់សាំង

ពិរុទ្ធជនដ៏ធំបំផុតគឺសហរដ្ឋអាមេរិក(សារព័ត៌មានBloomberg ) ។ ទាំងលោកដូណាល់ត្រាំ បៃឌិន និងក្រុមអ្នកប្រជាធិបតេយ្យក្នុងសភា មិនបានបង្ហាញចំណាប់អារម្មណ៍អី្វី ក្នុងការជួយផ្តល់ថវិកាដល់ការឧបត្ថម្ភវ៉ាក់សាំងដល់ប្រទេសដែលគ្មានលទ្ធភាពនៅឡើយទេ។

លោកនេះ គឺមិនស្មើភាពគ្នាស្រាប់ហើយ រីឯជំងឺរាតត្បាតកូវីដ-១៩នេះ ធ្វើឱ្យអ្វីៗកាន់តែមិនស្មើភាពគ្នាថែមឡើង​។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេស​ក្រីក្រ ត្រូវតស៊ូនឹងបំណុល ប្រព័ន្ធថែរក្សាសុខភាពដែលមានកម្រិត និងទីក្រុងដែលកកកុញ ដែល​ស្ថានភាពប្រឈម​តឹងតែងកើនឡើងជាលំដាប់។ ឥឡូវនេះវ៉ាក់សាំងដែលដាក់លើទីផ្សារ​ នៅតែមានតំលៃថ្លៃ។ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត ចូបៃដិនចង់បង្ហាញថា សហរដ្ឋអាមេរិកស្មោះត្រង់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលលោកក្នុងការ​ប្រឆាំងកូវីដ អាចចាប់ផ្តើមដោយរដ្ឋបាលរបស់លោកគួរ​ស្ទុះស្ទាធ្វើអ្វីៗណាដែលចាំបាច់ដើម្បីធានាថា ACT-A(The Access to COVID-19 Tools (ACT) Accelerator) ត្រូវបានខ្លួនផ្តល់មូលនិធិពេញលេញ។ ប្រសិនបើអាចធ្វើអ៊ីចឹងមែន សហរដ្ឋអាមេរិកនឹងសង្ឃឹម​ដណ្តើមត្រឡប់មកវិញនូវភាពជាអ្នកដឹកនាំដោយគម្រូរបស់គេ។

មិនគួរឱ្យភ្ញាក់ផ្អើលទេដែលថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលដឹកនាំដោយប្រទេសឥណ្ឌានិងអាហ្វ្រិកខាងត្បូងបានតវ៉ាកាលពីសប្តាហ៍មុននៅឯក្រុមប្រឹក្សាសិទ្ធិបញ្ញារបស់អង្គការពាណិជ្ជកម្មពិភពលោកថាពួកគេព្រួយបារម្ភអំពីកម្មសិទ្ធិបញ្ញាដែលរារាំងដល់ការផ្តល់ផលិតផលវេជ្ជសាស្ត្រក្នុងតំលៃសមរម្យដល់ប្រជាជាតិ​ក្រីក្រ​។

ក្រុមប្រឹក្សាបានគ្រោង​ នឹងជួបប្រជុំគ្នាលើប្រធានបទដដែល នៅខែធ្នូនេះហើយសង្ឃឹមថា លទ្ធផលអាច​ធ្វើឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងដែលសមនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេហើយធានាថាទទួលបាននូវកម្រិតគ្រប់គ្រាន់ យ៉ាងឆាប់រហ័ស មិនចាំបាច់រង់ចាំរហូតដល់ឆ្នាំ ២០២៤ ខណៈពេលដែលលោកខាងលិចនិងចិនកំពុង​ឈានមុខ។

ជាទូទៅ គេគួរដឹងថា បណ្តាប្រជាតិនៃប្រទេសកំពុងអភិវឌ្ឍន៍ ឬ​អ្នករស់នៅក្នុងប្រទេសក្រីក្រ តែងពឹងផ្អែកលើការច្នៃប្រឌិតពីប្រទេសអ្នកមានហើយ​សាជីវកម្មអន្តរជាតិមួយចំនួនបានទទួលស្គាល់រឿងនេះ ឧទាហរណ៍ក្រុមហ៊ុន AstraZeneca បានសន្យាថា នឹងមិនរកប្រាក់ចំណេញពីវ៉ាក់សាំងផ្តល់ទៅប្រទេសទាំងនោះទេ ដរាបណា COVID-19 ជាជំងឺរាតត្បាត

មេដឹកនាំប្រទេសអ្នកមានក៏គួរ​ធ្វើដូចគ្នា។

សាយ ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម