Connect with us

ព័ត៌មានជាតិ

មានកុមារជាច្រើននៅរាជធានីភ្នំពេញបានទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដនៅថ្ងៃដំបូង​

បានផុស

នៅ

ថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែល​មាន​អាយុ​ពី​៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ ។ ក្នុង​យុទ្ធនាការ​នេះ គេ​បានឃើញ​នៅតាម​បណ្ដាមណ្ឌល​សុខភាព​ទាំង​០៨ នៅ​រាជធានី​ភ្នំពេញ មាន​អាណាព្យាបាល ឪពុកម្ដាយ​របស់​កុមារ​បាន​នាំ​កូន ចៅ​របស់ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​យ៉ាងច្រើន​កុះករ ជាមួយនឹង​ភាពក្លាហាន​របស់​កុមារ​ដើម្បី​ឆាប់​បាន​ចូល​រៀន​សូត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ព្រឹត្តិការណ៍​នេះ​គេ​ក៏​បានឃើញ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​នីមួយៗ បាន​ចុះទៅ​សម្រប​សម្រួល​នៅតាម​ទីតាំង​នៃ​ការចាក់​វ៉ាក់សាំង​ទាំងនោះ​ផងដែរ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការលក់​ការចាក់​វ៉ាក់សាំង​នេះ​ដំណើរការ​ទៅដោយ​រលូន​ និង​ទទួលបាន​នូវ​ភាពជោគជ័យ​។​ ក្នុង​នោះគេ​បានឃើញ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅ​សម្របសម្រួល​និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​មណ្ឌល​សុខភាព​ច្បារអំពៅ លោក ​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះទៅ​មណ្ឌល​សុខភាពសម្ដេចឪ​និង​សម្ដេចម៉ែ ​នៅ​គីឡូម៉ែត្រ​លេខ​០៦ ។​

លោក​ ឯក ឃុន​ដឿ​ន បាន​បញ្ជាក់ថា នៅ​ខណ្ឌ​ឬ​ស្សី​កែវ​មាន​ទីតាំង​២​កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែលមាន​អាយុ​ពី​៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ ក្នុងនោះ​មាន​មណ្ឌល​សុខភាព​សម្ដេចឪ​និង​សម្ដេចម៉ែ និង​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩ ហើយ​បើ​ស្ថិតិ​កុមារ​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់​សាំង​មាន​ចំនួន​ជាង​១៨០០០​នាក់ ។​

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បានមានប្រសាសន៍ថា ថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែលមាន​អាយុ​ពី​៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំសម្រាប់​ខណ្ឌ​ច្បារអំពៅ មាន​កុមារ​យ៉ាងច្រើន​មក​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​ភាពខ្លាហាន ព្រោះ​ពួកគេ​ចង់បាន​ចូលរៀន​ឆាប់ៗ ។​ចំពោះ​ស្ថិតិ​កុមារ​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​មាន​ចំនួន​ជាង​១៧៩៧៣​នាក់ ។​

លោក​ ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ខណៈ​ចុះ​ពិនិត្យ​និង​សម្របសម្រួល​នៅ​ទីតាំង​ចាក់​សាំង​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ឯណោះ​វិញ បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការចាក់​វ៉ាក់សាំង​ជូន​កុមារ ពី​អាយុ​៦​ឆ្នាំទៅ​ក្រោម​១២​ឆ្នាំនេះ គឺ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោហ៊ុន សែន ដោយ​សម្ដេច​តែងតែបាន​គិតគូរ​ពី​សុខភាពប្រជាពលរដ្ឋ ។

លោក​បញ្ជាក់ថា ការ​ចុះមក​ទីតាំង​ខាងលើនេះ គឺ​ដើម្បី​សម្រួល​ឲ្យ​ការចាក់​វ៉ាក់សាំង​ដំណើរការ​ទៅ​ដោយ​រលូន​នៅតាម​ទីតាំង​មួយៗ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតា​បិតា​កុមារ សូម​នាំ​កូន ចៅ​មកចាក់​វ៉ាក់សាំង ទៅតាម​ការអញ្ជើញ​រប​ស់​អាជ្ញាធរ​អោយបាន​គ្រប់គ្នា ។ លោក​បញ្ជាក់ថា បើតាម​ស្ថិតិ​កុមារ​ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​នៅក្នុង​ខណ្ឌចំការមន​មាន​ចំនួន​៤៨៥០​នាក់ ។​

លោក ​ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល​ខណៈ​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​នេះដែរ បាន​លើក​ឡើងថា​ បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតា បិតា អាណាព្យាបាល​កុមារ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ពួក​គាត់ ពិតជា​មាន​សេចក្តីត្រេកអរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង ចាក់​ជូន​កូន ចៅ​ពួកគាត់ ដើ​ម្បី​ការពារ​សុខមាលភាព​កុមារ ប​ង្កើ​ត​ភា​ស៊ាំ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើ​ម្បី​មានលទ្ធភាព​បេ​ី​ក​សាលារៀន​ឡើ​ង​វិញ​នាពេល​ឆាប់​ខាង​មុខ ។​

គួរបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​ដែលមាន​អាយុ ចាប់ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១ គឺ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ដល់ ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២១ និង​សម្រាប់​ដូ​ស​ទី​២​ចាប់ផ្តើម​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ រៀងរាល់ ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​រសៀល តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ទីតាំង​ចំនួន ៤២ ទីតាំង ៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

Update! ដឹងមូលហេតុដែលជនជាតិចិនផ្ទុះអាវុធ នៅខណ្ឌពោធិ៍សែនជ័យហើយ 

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល

សន្តិសុខសង្គម៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១១ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១០ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម