ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាដែលត្រូវដោះស្រាយ គឺកូវីដ និងសង្គមសេដ្ឋកិច្ច ហើយគ្មានការចរចានោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា បញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើនាពេលនេះ គឺដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាសង្គមសេដ្ឋកិច្ច ហើយមិនមានការចរចាណាមួយ ជាមួយនឹងក្រុមឧទ្ធាមក្រៅច្បាប់នោះទេ។
ការគូសបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហាដែលកម្ពុជា ត្រូវដោះស្រាយនាពេលនេះ គឺបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាសង្គមសេដ្ឋកិច្ច ដើម្បីឈានទៅដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដឆ្នាំ២០២៣ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា គ្មានការចរចាជាមួយពួកឧទ្ទាមក្រៅច្បាប់ និងក្រុមដែលល្មើសច្បាប់នោះទេ។ បញ្ហារបស់ក្រុមទាំងនោះ ត្រូវដោះស្រាយជាមួយតុលាការ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?