Connect with us

KPT+

ចង់​ដើរ​លេងនៅរដូវភ្លៀង គប្បីត្រៀមរបស់ ៥នេះតាមខ្លួន

បានផុស

នៅ

គ្រប់​គ្នា​ពិតជា​មានគម្រោង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​តាម​រមណីយដ្ឋាន​នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ឬក្នុងថ្ងៃចុងសប្ដាហ៍ណាមួយ នារដូវវស្សានេះ។ ក្នុងឱកាសដំណើរកម្សាន្តនេះ ជាពិសេសកំលុងពេលមានភ្លៀងធ្លាក់ដែលមនុស្សភាគច្រើន ឧស្សាហ៍ឈឺថ្កាត់ យើងត្រូវចេះបង្ការខ្លួន ដោយមានរបស់ការពារជាប់ខ្លួន ទើបដើរលេងបានសប្បាយ មិនព្រួយរឿងជំងឺ។

ក្រៅពីត្រៀមរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន យើងគួរត្រៀមថ្នាំសង្កូវខ្លះ និងសម្ភារចាំបាច់មួយចំនួនទៀតផងដែរ ដែលវារួមមាន៖

១. ​ស្ព្រៃយ៍​​ការពារ​មូស​

11 Proven Ways to Prevent Mosquito Bites - How to Stop Mosquito Bites
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ព្រៃយ៍បាញ់ស្បែក ឬថ្នាំលាបស្បែកការពារមូសកុំឱ្យខាំ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់​អ្នក​ទៅ​ដើរ​លេង​នៅ​តាម​ព្រៃ ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ។ ពិសេសបើមាន​កូន​តូច ​វារឹតតែការពារបានល្អ។ យ៉ាងណា ទោះបីមិនមែនទីកម្សាន្តនៅព្រៃភ្នំ ស្ព្រៃយ៍ ឬថ្នាំលាប ក៏ចាំបាច់ចំពោះអ្នកស្នាក់នៅរីសត នៅពេលជួបជុំនៅខាងក្រៅបន្ទប់ឬតង់ ខណៈអាំងសាច់បែបបាប៊ីឃ្យូជាដើម។

២. ថ្នាំ​ពេទ្យ

Bar coding medicines to the single unit | European Association of Hospital  Pharmacists

មិន​ថា​ដើរ​លេង​នៅ​​កន្លែង​ណា ​​ឬពេលណានោះ​ទេ គប្បីមានថ្នាំសង្កូវ​ត្រៀម​​មួយ​ចំនួន​ដូចជា ថ្នាំ​រាក ថ្នាំ​ក្ដៅ​ខ្លួន ឈឺក្បាល ផ្ដាសាយ និងថ្នាំ​រឹត​បំបាត់​អាការ​ឈឺចាប់​សាច់ដុំជាដើម ព្រោះថាទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង មិនសុទ្ធតែរឹងមាំរហូតទេ។ ដូច្នេះបើមានត្រៀមទុក ពេលឈឺភ្លាមៗ យើងមិនពិបាករត់រកពេទ្យ។

មួយវិញទៀត បន្ទះ​ត្រជាក់ ក៏ចាំបាច់គួរដាក់តាមខ្លួនផងដែរ បើ​កាលណាមាន​អាការ​ឈឺក្បាល ឬ​ក្ដៅ​ខ្លួន អាច​បិទ​វា​ដើម្បី​បន្ថយ​អាការទាំង​នោះ​បាន។

៣. ឧបករណ៍​វាស់​កម្ដៅ

Types of Thermometers, Their Accuracy, and How to Use Them

ដើម្បី​ច្បាស់​ថា​យើង​មាន​អាការក្ដៅ​ខ្លួន​មែន ឬមិនមែន ​ឧបករណ៍វាស់កម្ដៅ គឺជាតម្រូវការចាំ​មួយ​ទៀតដែលមិនអាចខ្វះបាននោះទេ។ ជាពិសេសសម័យកាលកូវីដ វារឹតតែជួយបញ្ជាក់ស្ថានភាពសុខភាពថាគួរប្រើថ្នាំខ្លួនឯង ឬត្រូវទៅជួបពេទ្យ។

៤. អាល់កុល ឬជែល​លាង​ដៃ

How to Use Hand Sanitizer The Right Way - PureWow

អាល់កុល ឬជែល ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ក្នុងអំឡុងពេលនេះ ព្រោះវា​អាច​ជួយ​ទប់ស្កាត់​មេរោគមិន​ឲ្យ​ឆ្លង​ពី​ដៃ​ទៅ​ក្នុង​ខ្លួន​។ ម្យ៉ាងយើងអាចប្រើអាល់កុលទុកសម្រាប់សម្អាតសម្ភារប្រើប្រាស់ ឬវត្ថុដែលសង្ស័យជាប់វីរុសកូវីដ-១៩ទៀតផង។

៥. ​ឆត្រ ឬអាវភ្លៀង

ដើម្បីការពារភ្លៀងធ្លាក់ ​ព្រមទាំងកាត់បន្ថយ​កម្ដៅ​មិន​ឱ្យប៉ះ​លើ​ខ្លួន​ផងនោះ គួរតែ​មានឆត្រតាមខ្លួនជានិច្ច។ ក្រៅពីឆត្រ អាវភ្លៀងគប្បីដាក់តាមការបូបដែរ វាមិនមែនការពារ​តែពេល​មាន​ភ្លៀង​ធ្លាក់ប៉ុណ្ណោះ ​នៅ​អាច​ការពារ​មិន​ឲ្យ​យើង​សើម​ខ្លួន​ ព្រមទាំងបន្ថយជំងឺផ្ដាសាយបានទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ដើរលេងហើយ ចេះ​តែ​ឈឺ ចេះ​តិចនិក​ទាំង​៥​នេះ លែង​បារម្ភ

ចុចអាន៖ ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារពេញនិយម

ចុចអាន៖ គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរ​កម្សាន្ត​​នៅ​រដូវ​ភ្លៀង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៧ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម