Connect with us

សុខភាព

ពេលទល់លាមកប្រឹងបន្ទោបង់ខ្លាំងពេក ប្រយ័ត្នកើតជំងឺរហែករន្ធទ្វារបាត

បានផុស

នៅ

ពេល​យើង​បត់​ជើង​ធំ​បន្ទាប់​ពី​ខានបន្ទោបង់ ២-៣ថ្ងៃ វា​ធ្វើ​ឲ្យ​យើង​ពិបាក​បញ្ចេញ​កាក​សំណល់​ក្នុង​ខ្លួន​ ទម្រាំ​ចេញ​មក យើង​ត្រូវ​ប្រឹង​ឡើង​បែក​ញើស​ជោក​ថ្ងាស។ ជួន​កាល​ ពេល​យើង​ប្រឹង​បន្ទោបង់ នឹង​អាច​បង្ក​ជា​ជំងឺ​រហែក​រន្ធ​ទ្វារបាត​ទៀត ព្រោះ​ខំ​ប្រឹង​ខ្លាំង​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​រហែក​រន្ធ​ទ្វារបាត គឺ​ជា​ជំងឺ​ដែល​មាន​ការ​ដាច់​រលាត់​បាត មនុស្ស​មួយ​ចំនួន​ធំ​អាច​ជួប​ញឹក​ញាប់​ដែរ ចំពោះ​បញ្ហា​ជំងឺ​នៅ​រន្ធ​ទ្វារ​បាត ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​ឈឺ​ចាប់​នៅ​បាត និង​បន្ទោរ​បង់​លាមក​មាន​ឈាម។ ជំងឺ​នេះ អាច​ជួប​ប្រទះ​នៅ​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ភេទ ហើយ​វា​អាច​មាន​លក្ខណៈ​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ។

ជំងឺ​រហែក​រន្ធ​ទ្វារ​បាត កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​ប៉ះទង្គិច​នៃ​ដុំ​លាមក​ទៅ​លើ​ស្បែក​នៃ​រន្ធ​ទ្វារបាត ដែល​ធ្វើ​ឲ្យ​មាន​ការ​ដាច់​រលាត់ ឬ​ដោយ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​រន្ធ​ទ្វារបាត​ខ្លាំង។ ជំងឺ​នេះ​អាច​បង្ក​ពី​មួល​ហេតុ​ដូច​ជា៖

១. ទល់​លាមក
២. រាករូស​រ៉ាំរ៉
៣. ប្រឹង​បន្ទោបង់​លាមក​ខ្លាំង
៤. ក្រោយ​ការ​សម្រាល​កូន
៥. រួម​ភេទ​តាម​រន្ធ​ទ្វារបាត

រោគ​សញ្ញា​នៃជំងឺ​រហែក​រន្ធ​ទ្វារបាត

  • ឈឺ​នៅ​រន្ធ​ទ្វារបាត ពិសេស​នៅ​ពេល​បត់​ជើង​ធំ
  • មាន​ឈាម​ជាប់​លាមក ឬ​តក់​ក្នុង​ចាន​បង្គន់
  • ជួន​កាល មាន​សាច់​នៅ​បាត ដែល​អ្នក​ជំងឺ​ច្រើន​គិត​ថា​ជា ជំងឺ​ឫស​ដូង​បាត

ក្នុង​ករណី​មាន​មេរោគ​នៅ​លើ​កន្លែង​រហែក​នោះ វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បូស​អន្ទង់​នៅ​រន្ធ​ទ្វារបាត ដែល​ធ្វើ​ឲ្យ​ជ្រាប​សើម​ដោយ​ខ្ទុះ និង​រមាស់​នៅ​បាត។

មុន​នឹង​ព្យាបាល គ្រូពេទ្យ​ទាម​ទារ​ឲ្យ​ដឹង​ពី​មូល​ហេតុ​បង្ក និង​រយៈ​ពេល​នៃ​ជំងឺ​នេះ​ជាមុន​សិន ហើយ​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​មាន​ដូច​ជា៖

  • ប្រើ​ថ្នាំ​បន្ទន់​លាមក បើ​អ្នក​ជំងឺ​ពិបាក​ក្នុង​ការ​បត់​ជើង​ធំ
  • ប្រើ​ថ្នាំ​បំបាត់​រាក បើ​អ្នក​ជំងឺ​មាន​ការ​រាករូស​ខ្លាំង
  • ប្រើ​ថ្នាំ cream លាប​ទៅ​លើ​ទ្វារ​បាត
  • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
  • ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

ប៉ុន្តែ បើ​ជំងឺ​រហែក​រន្ធ​ទ្វារបាត វិវត្ត​ទៅ​ជា​រ៉ាំរ៉ៃ ឬ​មាន​មេរោគ​ក្លាយ​នៅ​កន្លែង​រហែក​នោះ ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ការ​វះកាត់​យក​ផ្នែក​រហែក​ចេញ និង​សម្អាត​នូវ​មេរោគ​នៅ​កន្លែង​នោះ។ ការ​ប្រើ​ពពួក​ថ្នាំ​ផ្សះ​តែ​មួយ​មុខ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ​ ដោយមេរោគនៅបន្ទប់ទឹក

ចុចអាន៖បែកញើសពេលយប់ អាចជាសញ្ញានៃជំងឺ មហារីកឈាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម