Connect with us

ព័ត៌មានជាតិ

ជំរុញអាណាព្យាបាលនាំកូនចៅ អាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដឲ្យ​បានគ្រប់ៗគ្នា​

បានផុស

នៅ

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំ​កូនចៅ​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​ ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ឲ្យ​បាន​គ្រប់ៗ​គ្នា ។

ជាមួយគ្នានេះដែរ លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ក្រែក បាន​លើ​កឡើ​ង​ថា ប្រជាពលរដ្ឋទៅ​ពិនិត្យ ឬ​ចុះឈ្មោះ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា ហើយ​អាជ្ញាធរ​មូលដ្ឋាន​តាម​ភូមិ​នីមួយៗ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មិនទាន់មាន​ឯកសារ​គ្រប់គ្រាន់​ដើ​ម្បី​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ទំនាក់ទំនង​មក​ឃុំ​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បាន​ថ្លែង​បែបនេះ ក្នុង​ពិធីសំណេះសំណាល និង​ចែក​ឯកសណ្ឋាន​ប្រជា​ការពារ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា ឯកឧត្ដមរដ្ឋមន្ត្រី វង សូត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ក្រែក ខេត្តត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ក្រែក បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា កងកម្លាំងប្រជា​ការពារ គឺ​ត្រូវ​ចូល​រួម​ការងារ​សង្គម ជាមួយ​រាជរដ្ឋាភិបាល និងអាជ្ញាធរដើ​ម្បី​ផ្តល់​សុខ​សុវត្ថិភាពភូមិ​-​ឃុំ​មាន​សុខ​វត្ថិ​ភាព និង​ជាពិសេស​ក្នុង​យុគ្គសម័យ​កូ​វីដ​-១៩ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្តន៍ វិធាន​សុខាភិបាល ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើ​យដើ​ម្បី​ទប់ស្កាត់ការឆ្លង​រីក​រាលដាល​មកដល់​ស​ហគ​មន៍​ឬ​មូលដ្ឋាន ។

ដោយឡែកកងកម្លាំងប្រជា​ការពារ​ គឺ​ដើ​រ​តួយ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​សន្តិសុខ និង​ការពារ​សុខ​សន្តិភាព​ការអភិវឌ្ឍន៍​ដែលមាន​សព្វថ្ងៃនេះ​។

សូម​ជម្រាបជូន លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ក្រែក ហើ​យ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ឯកឧត្ដម រដ្ឋមន្ត្រី វង សូត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះជួយ​ស្រុក​ក្រែក ខេត្តត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ចែក​ឯក​សណ្ឋាន​ប្រជា​ការពារ​សរុបចំនួន​៤៨២​កំ​ប្លេ​រ ក្នុងភូមិ​ចំនួន​៣៣ភូមិ នៃ​ឃុំ​ក្រែក ម្នាក់ៗទទួលបាន​៖ ម៉ាស់ ទឹក​អាល់កុល ឯកសណ្ឋាន ប្រជា​ការពារ​មួយ​កំ​ប្លេ​រ និង​ថវិកា​មួយចំនួនដើ​ម្បី​បំពេញការងារ​ប្រចាំថ្ងៃ​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម