Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sinopharm មានសុវត្ថិភាព ចំពោះកុមារអាយុ ៣ឆ្នាំ

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំងឈានមុខមួយរបស់ប្រទេសចិន Sinopharm បានបញ្ចេញទិន្នន័យថ្មីដែលបង្ហាញថា វ៉ាក់សាំងកូវីដរបស់ខ្លួន អាចចាក់ដល់កុមារចាប់ពីអាយុ៣ឆ្នាំឡើង ដោយសុវត្ថិភាព។

ទិន្នន័យនេះ ត្រូវបានចេញផ្សាយចំពេល ការផ្ទុះឡើងថ្មី ដែលពាក់ព័ន្ធនឹងសិស្សថ្នាក់មត្តេយ្យនិងបឋមសិក្សា បានចោទជាសំណួរថាតើ ពេលណាទើបការចាក់ថ្នាំបង្ការនឹងត្រូវពង្រីកដល់ក្រុមអាយុនេះ។

ទិន្នន័យពីការសាកល្បងគ្លីនិកដំណាក់កាលទី ១ និងទី ២ ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet Infectious Diseases នៅសប្តាហ៍នេះ បានបង្ហាញថា វ៉ាក់សាំងដែលបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តប៉េកាំងរបស់ក្រុមហ៊ុន Sinopharm មានសុវត្ថិភាពចំពោះអ្នកចូលរួមដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ។

ការចាក់វ៉ាក់សាំង BBIBP-CorV ចំនួន២ដូស ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសចិន ដែលត្រូវបានពង្រីកដល់ក្មេងអាយុ ១២ ឆ្នាំរួចទៅហើយ។

ប៉ុន្តែការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្រ្ត មកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំង គឺមិនមានទិន្នន័យស្តីពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹងវីរុសបំប្លែងខ្លួនទេ។

ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ទិន្នន័យបន្ថែម នឹងត្រូវប្រមូលនៅក្នុងការសិក្សាដំណាក់កាលទី ៣ ក្នុងប្រទេសអារ៉ាប់រួម ដែលនៅទីនោះ កុមារចាប់ពីអាយុ ៣ ឆ្នាំ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការ។

គួរបញ្ជាក់ថា ការសាកល្បងវ៉ាក់សាំង Sinopharm ដែលធ្វើឡើងនៅខេត្ត Henan គឺមានការចូលរួមពីកុមារចំនួន ២៨៨ នាក់នៅក្នុងដំណាក់កាលទី ១ និង ៧២០ នាក់នៅក្នុងដំណាក់កាលទី ២។ ប្រតិកម្មមិនល្អគឺភាគច្រើនពីស្រាលទៅមធ្យម ហើយមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរតែមួយគត់ ក្នុងចំណោមកុមារដែលមានប្រវត្តិអាឡ័កស៊ីអាហារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព​៖ SCMP

ចុចអាន៖ ចិន បង្កើតវ៉ាក់សាំងថ្មី កម្ចាត់ Delta

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា៣០ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

Sokha Hotels

ព័ត៌មានពេញនិយម