ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង សម្រេចបន្តឲ្យផ្អាកលក់គ្រឿងស្រវឹង និងការជួបជុំសេពគ្រឿងស្រវឹង
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចមួយ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចបន្តការផ្អាកសកម្មភាពនៃការលក់ និងការជួបជុំសេពគ្រឿងស្រវឹង ដោយផ្តោតទៅលើអាហារដ្ឋាន ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីទប់ស្ដាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ថ្មីៗនេះគេសង្កេតឃើញថា មានទីតាំងមួយចំនួននៅក្នុងខេត្តបាត់ដំបង បានបើកដំណើរការលក់គ្រឿងស្រវឹង ឡើងវិញយ៉ាងគឃ្លើន ដោយបំពាននឹងវិធានសុខាភិបាល ដោយមានទីតាំងខ្លះ បានលបបើកទាំងខារ៉ាអូខេ ថែមទៀតផង។
ក្រោយពីសង្កេតឃើញបែបនេះ និងដោយមានការចុះណែនាំផ្ទាល់ ពីសំណាក់មន្ត្រី នៃមន្ទីរទេសចរណ៍ផងនោះ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចមួយ ដើម្បីបន្តផ្អាកការលក់ និងការសេពគ្រឿងស្រវឹង ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីចូលរួមអនុវត្តអោយបាននូវការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
អត្ថបទ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច