Connect with us

ជីវិតកម្សាន្ដ

ព្រោះរឿងនេះ អ្នកនាង កែវ កល្យាន ប្រកាសឈប់ឲ្យកូនស្រីថតរឿង ស្រលាញ់ភេទដូចគ្នា !

បានផុស

នៅ

អតីតតារាសម្ដែងស្រីទសវត្សរ៍ ៨០ និង ៩០ អ្នកនាង កែវ កល្យាណ បានប្រកាសជាសាធារណថា​ ខ្លួនសម្រេចចិត្តរួចហើយ ដោយឈប់ឲ្យកូនស្រីសំណព្វចិត្តឈ្មោះ កែវ ឡាវីញ ថតសម្ដែងភាពយន្ត ប្រភេទ​ស្រីស្រលាញស្រីដូចគ្នាហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដោយបើកចំហរបស់តារាជើងចាស់ អ្នកនាង កែវ កល្យាណ នេះកើតឡើង​បន្ទាប់ពីកើតមានរឿង​ចម្រូងចម្រាស​អំឡុងពេល​ដែលកូនស្រីរបស់ខ្លួន កញ្ញា កែវ ឡាវីញ បាន​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​ ដោយ​តម្រូវ​ដើរ​តួ​ជា​តួអង្គ​ស្រលាញ់​ភេទ​ដូចគ្នា។

បន្ទាប់ពីកើតមានរឿងរ៉ាវមិនសប្បាយចិត្តនេះ​ឡើង អ្នកនាង កែវ កល្យាណ បានថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ថា ​អ្នក​នាង​បាន​សម្រេច​ច្បាស់​ថា​ឈប់​ឲ្យ​កូនស្រី​ថតទៀតហើយ។ បកស្រាយ​ចម្ងល់​មហាជន​ អ្នកនាង កែវ កល្យាណ បាន​លើក​ឡើង​ថា ខ្ញុំឈប់ឲ្យថត​ហើយ ​ព្រោះ​ឆ្អែត​ពេក។

អ្នកនាង កែវ កល្យាណបានរៀបរាប់ថា”ខ្ញុំថាឲ្យកូនបន្ត​តំណែង​ និង​នាំគ្នា​លើក​ស្ទួយ​វិស័យ​សិល្ប:​ខ្មែរ​ឲ្យ​រីកចម្រើន ​បើ​មិន​បាន​ស្មើរអ្នក​ជិតខាង ក៏​បានប្រហែលគេ​ដែរ​ ព្រោះ​ខ្ញុំ​ឈឺចាប់ បើ​ចាញ់​កុន​ថៃ​ឬ​ប្រទេស​ជិតខាង។ ប៉ុន្តែផ្ទុយ​ទៅវិញ ​មិនបាន​ចូលរួម​គាំទ្រ​ឬ​លើកស្ទួយ ​បែរជា​កាន់​តែ​ជាន់ពន្លិច​ខ្មែរ​គ្នា”។

តារាសម្តែង កែវ កល្យាណ បានបន្ត​ថា អ្នកនាងមានសមត្ថភាព​ចិញ្ចឹមកូនបានល្អណាស់​ ហើយមកពី​ស្រលាញ់សិល្ប:ទើបឲ្យថត តែ​មិនអីទេ បើកូនទំនេរ​ឆ្លៀត​បានក៏បន្តយូៗមួយរឿង។ ប៉ុន្តែ​អាប្រភេទ​រឿង ស្រលាញ់ភេទដូចគ្នា ឈប់ឲ្យថតហើយ ថតបានតែដៃគូជាមួយបុរសវិញ។ នាងបន្ថែមថា​ នាងមិនដែលរើសអើង​លើភេទដូចគ្នានោះទេ៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣៣ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៣៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៣៥ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម