Connect with us

ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង ឲ្យពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួម ក្នុងការអនុវត្តវិធានការសុខាភិបាល

បានផុស

នៅ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹង​មួយ ដោយជម្រាបអភិបាលរាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស ស្ដីពី ការ​ពង្រឹ​ង​ការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគន៍ ក្នុងការអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្លួន។ ការ​ចេញសេចក្ដី ជូនដំណឹងនេះ គឺធ្វើឡើងតាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

តាមរយៈសេចក្ដីជូនដំណឹងនេះ លោក ម៉ម ប៊ុនហេង បានលើកឡើងថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់​ការរីករាលដាល នៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ រី​​ឯការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មានវឌ្ឍនភាព​គួរជាទី​មោទនៈ។ ប៉ុន្តែ ទោះបីជាប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុង​ការបន្ត​ការ​ពារ ការចម្លងវីរុសកូវីដ-១៩ នោះឡើយ។

ក្នុងពេលថ្មីៗនេះ មានការហក់ឡើងវិញ នៅការចម្លងកូវីដ-១៩ នៅតាមខេត្តមួយចំនួន ដែលតម្រូវមាន​ការយកចិត្ត​ទុក​ដាក់ជំរុញបន្ថែមទៀត នូវការបន្តធ្វើយុទ្ធនាការអប់រំសុខភាព ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់​ការចម្លងវីរុសកូវីដ-១៩»​ ដោយប្រើប្រាស់ខ្លឹមសារ វិធានការ ៣ការពារ ៣កុំ ជូនដល់ប្រជាពលរដ្ឋ នៅតាមភូមិឃុំ សង្កាត់ ក្រុង រាជធានី-ខេត្តទូទាំងប្រទេស និងបង្កើនការទទួលខុសត្រូវ របស់បុគ្គលលើការថែទាំ សុខភាពផ្ទាល់ខ្លួន និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អាជ្ញាធរ រាជធានី-ខេត្តទាំងអស់ យកចិត្តទុដាក់ខ្ពស់ជាបន្តទៀត អនវុត្តយុទ្ធនាការជាតិ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩» ឲ្យបានខ្ជាប់ខ្ជួន៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ វិនាទី មុន

ក្រសួងសាធារណការព្រមានចាត់វិធានផ្លូវច្បាប់ចំពោះអ្នកក្លែងបន្លំបម្រើសេវាសាធារណៈរបស់ក្រសួង

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងសាធារណការព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកក្លែងបន្លំជាអ្នកផ្ដល់សេវារបស់ក្រសួង

ព័ត៌មានជាតិ៥២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ កម្មវិធី YSEALI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពយុវជននៅកម្ពុជាកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​

ព័ត៌មានជាតិ៥៩ នាទីutes មុន

ឈ្វេងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋាន​​ ដែលអភិវឌ្ឍសមត្ថភាពមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម