Connect with us

ព័ត៌មានជាតិ

កម្ពុជាបានចេញលិខិតអញ្ជើញ ថ្នាក់ដឹកនាំនៃដៃគូ ASEM រួចហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM 13

បានផុស

នៅ

លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ប្រទេស​កម្ពុជា បានចេញលិខិតអញ្ជើញថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM 13។ ការបញ្ជាក់នេះ គឺនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប លើកទី៣ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០​២១ តាមរយៈប្រព័ន្ធវីដេអូ។

បើតាមលទ្ធផល នៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានឲ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) បានធ្វើជាសហប្រធាន ជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប លើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប ចំនួន ៥១រូប ព្រមទាំងតំណាងជាន់ខ្ពស់ មកពីលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងកម្ពុជា បានជម្រាបជូនអង្គប្រជុំថា ប្រទេសកម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការ ជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់ ចូលរួមកិច្ចប្រជុំកំពូល ASEM13 រួចហើយ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ ASEM មួយចំនួន។ ក្នុងនោះរួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូល ASEM13 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ តាមប្រព័ន្ធវីដេអូ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣ រយៈពេលពីរថ្ងៃនេះ ឧត្តមមន្រ្តី ASEM បានពិភាក្សាយ៉ាងលម្អិត លើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះ នឹងត្រូវយកមកអនុម័ត ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលខាងមុខ។ ជាមួយគ្នានោះ ឧត្តមមន្រ្តី ASEM បានឯកភាពឱ្យបន្តមានកិច្ចប្រជុំចរចារលើខ្លឹមសារ នៃសេចក្ដីព្រាងនេះទៀត តាមពេលសមស្របណាមួយ ក្នុងខែកញ្ញានេះ ដើម្បីពិភាក្សាបញ្ហា ដែលនៅសេសសល់មួយចំនួន។

ឧត្តមមន្រ្តីទាំងអស់ បានសម្ដែងនូវការកោតសរសើរ ដ៏ស្មោះជូនចំពោះកម្ពុជា និងស្លូវេនី ដែលបានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីនេះ និងដែលបានបន្តរក្សាសន្ទុះ ASEM ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយជោគជ័យ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម